លោកអ្នកដែលធ្លាប់សំរាកតាមសណ្ឋាគារ​ ទំនើបៗយ៉ាងណាក៍ដោយនៅ ក្នុងបន្ទប់សំរាកមានត្រឹមតែទូរស័ព្ទលើតុ រឺក៍ទូរស័ព្ទជាប់ជញ្ជាំងប៉ុណ្ណោះ តែសំរាប់ Opus Hotel នៅឯ Vancouver ប្រទេសកាណាដា គឺមិនមានដូចនោះទេ គឺដាក់ iPhone 4S អោយអ្នកមកសំរាក ប្រើប្រាស់គ្រប់បន្ទប់ តែម្តង ដើម្បីបំបាត់ភាពអផ្សុកនឹង ដើម្បីទាក់ទាញអតិថិជនអោយមកសំរាកទីនោះ ។
សណ្ឋាគារ​ Opus Hotel បានបើកអោយអ្នក សំរាកនៅទីនោះ យក iPhone 4S ទៅណាមកណា ប្រើបាននៅក្នុង បរិវេណសណ្ឋាគារ​បានតែម្តង នៅពេលដែលអតិថិជន check out ខាងសណ្ឋាគារ Opus នឹងលុបទិន្នន័យនៅលើ iPhone 4S អោយលោកអ្នកថែមទៀតផង រកនៅឯណាមានបែបនេះ ។
សណ្ឋាគារ Opus Hotel មិនតែប៉ុណ្ណោះមានទាំង iPad 2 ផងដែរ សំរាប់អោយអតិថិជនប្រើ Free Free :)
ប្រិយមិត្តដែលនៅប្រទេសកាណាដា រឺបងប្អូនខ្មែរដែលបានទៅដើរកំសាន្តនៅទីនោះ អាចសាកល្បងបាន ចំណែកតម្លៃក្នុងមួយរាត្រី ប៉ុន្មាននោះនៅមិនទាន់ដឹង ដោយពត៍មានពុំបានរ៉ាយរ៉ាប់ ... ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]