ខេត្ត​កណ្តាល ៖ ​លើក​ដែក​ថ្នាំង​អំពៅ​យក​ទៅ​ចាក់​ធ្នឹម​នៅ​ជាន់​ទី​មួយ​ប៉ះ​នឹង​ខ្សែ​កាប​ ស្រាត​ បណ្តាល​ឱ្យ​ឆក់​ម្នាក់​ធ្លាក់​ពី​លើ​រន្ទា​កម្ពស់​២​ម៉ែត្រ និង​ម្នាក់​ទៀត​ឆក់​ឆេះខ្លោច​​សាច់​ភ្លៅ​ទាំងពីរ​ និង​ឆក់​រួញ​ប្រដាប់​ភេទ​ដែល​​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៩​ ព្រឹក​ថ្ងៃទី៩​ កក្កដា នៅ​ផ្ទះ​កំពុង​សាង​សង់​ស្ថិត​ក្នុងភូមិ​​កំពង់​ចំលង ឃុំ​ព្រែក​តា​លាប់ ស្រុក​លើក​ដែក ។

តាម​ការឱ្យដឹង​​ពី​សាច់​ញាតិ​ជន​រងគ្រោះ​​បាន​ឱ្យ​ដឹង ​ថា ​មុន​ពេល​កើតហេតុ​ឈ្មោះ​​យ៉ុន ភា ភេទប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​កំពុង​សាង​សង់​​មាន​លំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​តាលាប់ ស្រុក​លើក​ដែក បាន​ឡើង​លើ​រន្ទា​កម្ពស់​២​ម៉ែត្រ​ឈរ​ហុច​ដែក​ថ្នាំង​អំពៅ​​ទៅ​ជាន់​ទី​មួយ​ ឱ្យ​ទៅ​ឈ្មោះ​ក្រាល ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​របរ​ជាង​សំណង់​ស្នាក់​នៅ​ភូមិ​ជា​មួយ​គ្នា​ ប៉ុន្តែ​ប៉ះ​ខ្សែ​​ភ្លើង​ស្រាត​ក៏​ឆក់​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្ត​បាត់​ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]