រាជធានីភ្នំពេញ ៖ មុខ​សញ្ញា​ចោរ​លួច​ចោរ​ឆក់​ពីរ​នាក់​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ ទន្លេ​បាសាក់​ និង​នគរ​បាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​ខ្លួន​បញ្ជូន​មក​កាន់​​អធិ​ការ​ដ្ឋាន​ នគរបាល​ខណ្ឌ​ចំការ​មន កាល​ពី​ថ្ងៃទី​៧ និង៨ កក្កដា ​បន្ទាប់​​ពី​ពួក​គេ​​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ និង​ឆក់​ខ្សែ.កពី​អ្នក​ដំណើរ​ ដែល​សកម្ម​ភាព​​​ពួក​គេ​ប្រព្រឹត្ត​​​នៅ​កន្លែង​​ពីរ​ផ្សេង​គ្នា​ក្នុង​នោះ​ ម្នាក់​ប្រព្រឹត្ត​​នៅ​ក្នុងសង្កាត់​ទន្លេ​បាសាក់ និង​ម្នាក់​ទៀត​ប្រព្រឹត្ត​​នៅ​ក្នុងសង្កាត់​ទំនប់​ទឹក ។

ជន​ទាំង​ពីរ​នាក់​នេះ​​ត្រូវ​ប៉ូលិស​ខណ្ឌ​ចំការ​មន កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ ចាត់​ការ​តាម​ច្បាប់​នា​​ព្រឹក​ថ្ងៃទី​១០ កក្កដា ២០១២ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]