ភ្នំពេញៈ សត្វកុកវាអាចភ្លេចជុង ប៉ុន្ដែជុងវិញមិនភ្លេចកុកទេ ដូចជាបុរសម្នាក់នេះវាយបង្ករបួសស្នាម លើអ្នក ដទៃ រួចគេចខ្លួន បានមួយឆ្នាំ ត្រឡប់មកវិញ ដើរចូលទៅកាន់កន្លែង នគរបាលបំណង ទៅធ្វើអត្ដសញ្ញាណប័ណ្ណ ដូចចូល ទៅឱ្យគេចាប់ខ្លួន មិនស្វែងរកនាំតែហត់។

នគរបាលបានឱ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងអធិការដ្ឋាន ខណ្ឌ៧មករា មានឈ្មោះ លី ស៊ីណាត អាយុ១៩ឆ្នាំ បច្ចុប្បន្នមានទីលំ នៅផ្ទះលេខ៨២ ផ្លូវលេខ១០៩ សង្កាត់ អូឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពី នគបាលបានឱ្យដឹងទៀតថា ការចាប់ខ្លួនបុរសសង្ស័យរូបនេះ គឺធ្វើឡើងតាម អំណាចដីកា របស់លោក ជា សុខហៀង ចៅក្រមស៊ើបអង្កេតសាលាដំបូង រាជធានីភ្នំពេញ ដោយជាប់ចោទពីបទប្រើហិង្សា បង្ករបួស ស្នាមលើអ្នកដទៃ។ ក្រោយត្រូវបានសាកសួរ ជនសង្ស័យ បានសារភាពថា ប្រហែលមួយឆ្នាំមុន រូបគេ ធ្លាប់មានទំនាស់ គ្នាជាមួយអ្នកជិតខាង រហូតវាយគេឱ្យរបួស ហើយត្រូវភាគីរងគ្រោះ ប្ដឹងទៅសមត្ថកិច្ច។ ចំណែករូបគេក៏រត់គេចខ្លួន ពេលត្រឡប់មកផ្ទះវិញ នឹកស្មានថារឿងនេះ ត្រូវគេបញ្ចប់ហើយ ផ្ទុយទៅវិញ ដូចចូលខ្លួនឱ្យគេចាប់យ៉ាងស្រួល៕

www.dap-news.com

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]