បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញ របាយការណ៍ដ៏ ល្អមួយដែលអាច ឲ្យនារីៗ ដឹងអំពីចរិក របស់បុរស ថាតើពួកគេ ជាមនុស្សប្រភេទ ក្បាលរឹង, ឈ្លើយ និងមិនចេះ ស្តាប់ដំបូន្មាន ឬយ៉ាងណា ដោយគ្រាន់តែ សំគាល់ទៅលើ ម្រាមដៃរបស់ ពួកគេ។

យោងតាមប្រភព របាយការណ៍ របស់ក្រុម អ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ McGill របស់ប្រទេស កាណាដា បានឲ្យដឹងថា ពួកយើងអាច សំគាល់អំពី ចរិកលក្ខណៈ របស់បុរស ដោយគ្រាន់តែ មើលទៅលើ ប្រវែងនៃ ម្រាមដៃនាង និងម្រាមដៃ ចង្អុល របស់ពួកគេ។ប្រសិនបើ បុរសណា ដែលមាន ម្រាមដៃទាំង២ នេះមានប្រវែង ស្មើគ្នា ឬវែងខ្លី ជាងគ្នា តែបន្តិច នោះអាចបកស្រាយ បានថា រូបគេគឺជា មនុស្សប្រុសម្នាក់ ដែលងាយចុះសម្រុង, ចេះគួរសម និងចេះយក ចិត្តទុកដាក់ ទៅលើមនុស្ស ដែលនៅជុំវិញ ខ្លួនរបស់គេ ដូចជា អ្នកធ្វើការ ជាមួយគ្នា, មិត្តភក្តិ ជាពិសេស គឺនារីដែល គេមានចិត្តស្រឡាញ់ តែម្តង។

ផ្ទុយទៅវិញ បើបុរសមាន ប្រវែងម្រាមដៃ ចង្អុល និងម្រាមដៃនាង ខុសគ្នា (មួយវែង មួយខ្លី) នោះរូបគេអាច ជាបុរសម្នាក់ ដែលឆាប់ឆេវឆាវ, រឹងរូស, ឈ្លើយ មិនចេះគួរសម ចំពោះអ្នក ដែលនៅជុំវិញខ្លួន។ លើសពីនេះទៀត ប្រសិនបើ ពួកគេមាន ម្រាមដៃនាង កាន់តែវែង ទៀតនោះ រូបគេអាច ជាអ្នកដែល ចូលចិត្តបង្កបញ្ហា រករឿង ឈ្លោះគ្នាទៀតផង។

ក្នុងនោះអ្នក វិទ្យាសាស្ត្រក៏ បានពន្យល់ថា មូលហេតុដែល ធ្វើឲ្យមាន ការសន្និដ្ឋាន ចំពោះ ការសំគាល់ ទៅលើអត្តចរិត របស់បុរស តាមរយៈម្រាមដៃ ទាំង២នេះ ព្រោះថាពួកវា គឺជាផ្នែកមួយ ដែលអាចឆ្លុះបញ្ចាំង អំពីកម្រិត អ័រម៉ូន នៅក្នុងខ្លួន បុរសបាន។ ម្យ៉ាងវិញទៀត ប្រសិនបើ បុរសដែល មានម្រាមដៃនាង កាន់តែវែង នោះអាចបង្ហាញថា កម្រិតអ័រម៉ូន តេស្តូស្តេរ៉ន (Testoterone) នៅក្នុងខ្លួន កាន់តែច្រើន ជាហេតុធ្វើឲ្យ អាកប្បកិរិយា របស់ពួកគេ កាន់តែអាក្រក់, រឹងរូស និងមិនចេះគួរសម។

អ្នកស្រីសាស្ត្រាចារ្យ Debbie Mosowitz អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ នេះបាននិយាយថា “ពិតណាស់ បុរសដែលមាន ប្រវែង ម្រាមដៃចង្អុល និងម្រាមដៃនាង ស្មើគ្នា ឬស្រដៀងគ្នា នោះគឺជា មនុស្សប្រុស ដែលមានអាកប្បកិរិយា ល្អ និងទន់ភ្លន់ ចំពោះអ្នកដទៃ ជាពិសេសគឺ នារីតែម្តង”។

អ្នកស្រីបាន បន្តទៀតថា “បើទោះបីជា កម្រិតអ័រម៉ូន នៅក្នុងខ្លួន មនុស្សមិនអាច បញ្ជាក់ប្រាកដ អំពីបុគ្គលិកលក្ខណៈ របស់មនុស្ស នីមួយៗ ឲ្យបានពិតប្រាកដ ១០០% យ៉ាងណាក្តី តែការសន្និដ្ឋាន តាមរយៈសង្កេត ទៅលើប្រវែង ម្រាមដៃបែបនេះ គឺជាវិធីល្អ ក្នុងការជួយ សំគាល់ទៅលើ លក្ខណៈពិសេស ឬក៏អារម្មណ៍ របស់មនុស្សប្រុស"។

ដូច្នេះហើយ តាមរយៈការ រកឃើញមួយនេះ នារីៗអាច សំគាល់ទៅលើ ចរិករបស់ដៃគូ ឬក៏បុរសដែល ពួកគេកំពុង ចាប់អារម្មណ៍ តាមរយៈការ លួចមើលប្រវែង ម្រាមដៃនាង និងម្រាមដៃ ចង្អុល របស់បុរស នោះបាន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ យើងអាចកំណត់ អំពីចរិករបស់ បុរសតាមរយៈ សង្កេតមើល លើប្រវែងម្រាមដៃនាង និងដៃចង្អុល របស់គេ

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]