បរទេស៖ ជាទូទៅ ការគេងថ្ងៃ ត្រូវបានគេដឹងថា បានផ្តល់គុណ ប្រយោជន៍មួយចំនួន ដូចជាការ ធ្វើឲ្យយើង មានកម្លាំង និងការធ្វើឲ្យ ខួរក្បាលមាន ដំណើរការ យ៉ាងល្អដើម្បី បំពេញការងារ ឬក៏រៀនសូត្រ តែទន្ទឹមនឹងនេះ វាក៏ត្រូវបាន គេរកឃើញ អំពីគុណវិបត្តិ ផងដែរ ជាពិសេសគឺ មាននៅលើ កុមារតែម្តង។

យោងតាមប្រភព របាយការណ៍ Archives of Disease in Childhood របស់ក្រុម អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា កុមារ ជាពិសេស ក្មេងដែល មានអាយុ ចាប់ពី២ឆ្នាំ ឡើងទៅដែល គេងនៅពេលថ្ងៃ អាចប្រឈមមុខ នឹងការចុះខ្សោយ នៃគុណភាព ក្នុងការគេង ជាហេតុធ្វើឲ្យ មានផលប៉ះពាល់ ជាច្រើនទៅលើ ពួកគេ។

អ្នកវិទ្យាសាស្ត្រ បានពន្យល់ថា រយៈពេលនិង គុណភាពនៃ ដំណេកគឺបាន ផ្សាភ្ជាប់ទៅនឹង សុខភាព ព្រមទាំង ការអភិវឌ្ឍន៍ របស់កុមារ ដូច្នេះនៅពេលណា ដែលកុមារ គេងថ្ងៃច្រើន វាបានធ្វើឲ្យ ពួកគេពិបាក គេង និងគេងបានតិច នៅពេលយប់ ជាហេតុនាំឲ្យ គុណភាព នៃដំណេក របស់ពួកគេ បានចុះខ្សោយ និងបណ្តាលឲ្យ ជួបប្រទះ នូវបញ្ហាផ្នែកស្មារតី, បញ្ហាសុខភាព រាងកាយ, និងមានការប៉ះពាល់ ទៅដល់អាកប្បកិរិយា របស់ពួកគេ ទៀតផង។

អ្នកវិទ្យាសាស្ត្រ ម្នាក់ដែលស្ថិត នៅក្នុងក្រុម ស្រាវជ្រាវទាក់ទង នឹងករណីមួយនេះ បានបញ្ជាក់ថា “ការគេងនៅពេលយប់ គឺបានជះ ឥទ្ធិពលយ៉ាងខ្លាំង ទៅលើការ អភិវឌ្ឍន៍ទាំងផ្នែក ខួរក្បាល សុខភាព និងរាងកាយ របស់កុមារ។ យ៉ាងណាមិញ យើងមិនទាន់ បានអះអាងថា ការគេងនៅពេល ថ្ងៃ គឺមានផល អាក្រក់ ១០០% នោះទេ តែយើងបាន ដឹងថាវាគឺជា កត្តាមួយក្នុងការ កាត់បន្ថយនៃ គុណភាពដំណេក នៅពេលយប់ ដូច្នេះវាក៏ ជាចំណុចមួយ ដែលបាន រំខានទៅដល់ ការអភិវឌ្ឍ និងការលូតលាស់ របស់កុមារ ផងដែរ”។

នេះគឺជា ការរកឃើញ ថ្មីមួយទៀត របស់ក្រុម អ្នកវិទ្យាសាស្ត្រ ហើយក៏ជា ផលប្រយោជន៍ មួយដែលសម្រាប់ សាលាមត្តេយ្យ ដែលគួរតែ តាមដាន និងពិនិត្យ ឡើងវិញក្នុង ករណីនេះ ចំពោះ កុមារដែល មានបញ្ហា ក្នុងការគេង មានន័យថា ពួកគេពិបាក គេងលក់ ឬក៏គេងលក់ ក្នុងរយៈពេលខ្លី៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ គុណភាពនៃដំណេក គឺមានសារៈសំខាន់ យ៉ាងខ្លាំង សម្រាប់កុមារ

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]