ក្មេងស្រីម្នាក់ត្រូវបាន អ្នកលេងអិនធើណិត ក៏ដូចជាក្រុមគ្រូពេទ្យ និង​អាណាព្យាបាលរបស់នាង មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែនាង មិនមានការឈឺចាប់ទាល់តែសោះ សូម្បីតែបែកក្បាលហូរឈាមក៏នាង មិនចេះយំដែរ។

ដោយយោងទៅតាមគេហៈទំព័រ Dailymail ចុះផ្សាយកាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១២ បានអោយដឹងថា ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ដែលមានឈ្មោះថា Ashlyn Blocker ត្រូវបានក្រុមគ្រូពេទ្យធ្វើការពិសោធន៍ទៅលើរូបនាង ដោយសារតែនាងមិនមាន ការឈឺចាប់ទាល់សោះនៅក្នុងខ្លួន ហើយតាំងពីនាងកើតមកនាងមិនដែលយំនោះទេ ដែលបានធ្វើអោយ អាណាព្យាបាលរបស់នាង កាន់តែព្រួយបារម្ភយ៉ាងខ្លាំងពីអនាគតរបស់នាង។ គួរបញ្ជាក់ផងដែរថា Ashlyn នៅពីតូចនាងតែងតែ បោកក្បាលខ្លួនឯងនឹងជញ្ជាំងផ្ទះទាល់តែចេញឈាម ជួនកាលនាងដុតដៃរបស់ខ្លួនឯងទៀតផង។

ប្រិយមិត្តប៉ាន់ស្មានទៅមើលថា នាងនឹងជួបប្រទះនូវបញ្ហាអ្វីខ្លះនាពេលអនាគត ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]