រាជធានីភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ តាមបណ្តោយផ្លូវលេខ២៦៨ ពីលិចទៅកើតក្នុងល្បឿនលឿន ហើយមានសភាពស្រវឹងជោកជាំផងនោះ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខម៉ូតូអាយខនដែលជិះ ដោយស្ត្រី៣នាក់ ពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឱ្យអ្នកបើកបរម៉ូតូឌ្រីមសេ១២៥ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ ចំណែកឯភាគីខាងស្ត្រីអ្នកបើកបរម៉ូតូអាយខនរងរបួសធ្ងន់ទាំង៣ នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ កក្កដា ២០១២ នៅខាងជើងរង្វង់មូលវិមានឯករាជ្យ តាមបណ្តោយមហាវិថីព្រះនរោត្ត កែងផ្លូវលេខ២៦៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ក្រោយពេលកើតហេតុប៉ូលិសចរាចរខណ្ឌដូនពេញ បានចុះទៅវាស់វែងរួចយកម៉ូតូទាំង២ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ ដូនពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]