បទ “អ្វីដែលអ្នករង់ចាំ” បង្កើតឡើងដោយគួបផ្សំ ដោយកត្តាសំខាន់ៗដូចជា អ្នកនិពន្ធទំនុកច្រៀង បទព្យុះ ល្បីសម្រាប់អ្នកចំរៀងល្បីៗ កញ្ញា ស្រេង ចន្ទ័ ម៉ូលីកា។ អ្នកនិពន្ធបទភ្លេង ក្មេងវ័យ ណាំ ប៊ុនណារត្ន័, អ្នកចំរៀងល្បី សុគន្ធ នីសា សំឡេងពិរោះរណ្ដំចិត្ដយុវវ័យយ៉ាងស្រទន់ និងប្រកបដោយ មនោសញ្ចេតនា ជ្រៅចាក់បេះដូងអ្នកស្ដាប់ និងអ្នកដឹកនាំ សំដែងខារ៉ាអូខេជើងយូរ ប៊ុន រតនា (ហៅ សេម)។

កិច្ចសំភាសន៍ ជាមួយកញ្ញា សុគន្ធ នីសា

សំណួរ ៖ តើកញ្ញាបានចេញវ៉ុលថ្មីៗ ប៉ុន្មានបទដែរ និងទទួលបានការគាំទ្រ កំរិតណាដែរ?
ចម្លើយ ៖ បទដែលទទួលការគាំទ្រខ្លាំង នាពេលថ្មីៗនេះ “បើមិនទុកចិត្ដ គ្នាបែកគ្នាល្អជាង” និង បទ "១នាទីក្បែរបង" ដែលទើបចេញ វីស៊ីឌី នាពេលថ្មីៗនេះ ។ ខ្ញុំនឹងចេញបទថ្មីមួយទៀត ដែលខ្ញុំចេញច្រៀងតាម ស្ថានីយទូរទស្សន៍ថ្មីនេះ គឺបទ “អ្វីដែលអ្នករង់ចាំ” ក្នុងវ៉ុល ២៧ ដែលគឺបទ សម្រិតសម្រាងបំផុត និងទទួលការគាំទ្រពេញទំហឹង ពីក្រុមហ៊ុន Samsung ដែលមានរូបនាងខ្ញុំជាអ្នកតំណាង ។

សំណួរ ៖ និយាយអំពីធ្វើតារាតំណាងឱ្យក្រុមហ៊ុន Samsung តើកញ្ញានៅតែបន្ដកិច្ចសន្យាក្នុងឆ្នាំ ២០១២ និង ២០១៣ ទៀតឬ?
ចម្លើយ ៖ ចាស៎ ក្រុមហ៊ុន Samsung នៅតែបន្ដកិច្ចសន្យាជាមួយខ្ញុំ ធ្វើអ្នកតំណាង និងមានកិច្ចសហប្រតិបត្ដិការ កាន់តែល្អជាងឆ្នាំមុនៗ ដោយគ្រប់ កម្មវិធីទាំងអស់របស់ Samsung តែងតែមានវត្ដមាននាងខ្ញុំចូលរួម ។ ថ្មីៗនេះ នាងខ្ញុំចូលរួមច្រៀងជាតារាកិត្ដយសក្នុងតន្ដ្រី A1 ដើម្បីជាការបើកលក់ ជាផ្លូវការនូវផលិតផល Samsung Galaxy SIII និងចូលរួមពិធី សម្ភោធផលិតផលទូរទស្សន៍ស៊េរីថ្មី ២០១២ នៅផ្សារទំនើបស៊ីធីម៉ល ក្នុងហាង ខេហ្វ័រ និងចូលរូមតន្ដ្រីផ្សាយបន្ដផ្ទាល់តាមទូរទស្សន៍ តែងតែទទួលបាននូវការឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងពី Samsung ដូចជាតន្ដ្រីថ្ងៃអាទិត្យ នាពេលថ្មីៗនេះ និងគ្រោងឡើងច្រៀង ក្នុងកម្មវិធីរាត្រី កំសាន្ដតន្ដ្រី My TV ជាបន្ដបន្ទាប់ទៀត។

កិច្ចសំភាសន៍ ជាមួយអ្នកនិពន្ធ ស្រេង ច័ន្ទមូលីកា

សំណួរ ៖ កញ្ញាដូចជាសម្រាកមួយរយៈ ពីការនិពន្ធបទចំរៀង តែស្រាប់ចាប់ផ្ដើមកក្រើកជាថ្មី ដោយផ្ដើមនិពន្ធបទ “ អ្វីដែលអ្នករង់ចាំ ” ទៅវិញ?
ចម្លើយ ៖ មានមូលហេតុច្រើន ដែលខ្ញុំជួយនិពន្ធទំនុកច្រៀងនេះ ជាពិសេសដោយយកចិត្ដទុកដាក់បំផុត សម្រិតសម្រាំងអស់កំលាំងកាយចិត្ដនិង បទពិសោធន៍ពេញមួយជីវិត អាជីពជាអ្នកនិពន្ធ ដោយហេតុថាៈ កញ្ញាសុគន្ធ នីសា ជាមិត្ដដ៏ល្អដូចជាបងប្អូន ម្យ៉ាងទៀតខ្ញុំពេញចិត្ដម៉ាក Samsung ជាក្រុមហ៊ុនលេខ១ ផ្នែកអេឡិចត្រូនិច លើពិភពលោក ជាពិសេសជាងនេះទៅទៀត ដោយមានសំណូមពរ ជាពិសេសពីលោកខាងក្រុមហ៊ុន ។
សំណួរ ៖ ទំនុកច្រៀង និងបទភ្លេងដូចជាពិសេស និងមិនមានចម្លងពីបរទេសទេ?
ចម្លើយ ៖ ទំនុកច្រៀងនេះ គឺការនិពន្ធជាពិសេសច្នៃប្រឌិត និងការបង្កើតថ្មី ដោយបូកផ្សំរវាងភ្លេងបែប រ៉ុក និង ប៉ុប ដែលយើង ឱ្យឈ្មោះថា “Soft rock” លើកដំបូងនៅកម្ពុជា ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់ អ្នកនិពន្ធបទភ្លេង លោក ណាំ ប៊ុនណារត្ន័ ដែលជាតន្ដ្រីករ និងអ្នកចំរៀង ល្បីឈ្មោះម្នាក់ ។ ជាងទៅទៀត ខ្ញុំសូមថ្លែងអំណរគុណ ជាពិសេសដល់សហការីម្នាក់ទៀត គឺអ្នកដឹកនាំសម្តែង ប្អូន ប៊ុន រតនា (ហៅ សេម) ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការថតបទនេះ ឱ្យល្បីឡើងដល់កំរិតកំពូល មិនដែលធ្លាប់មាន ក្នុងពិភពបទចំរៀងខ្មែរ ។ សូមអរគុណ ដល់ទូរទស្សនិកជនទាំងអស់ ដែលបានគាំទ្រផងដែរ ៕

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]