ពិភពលោក៖ បើយោងតាមការអះអាង របស់ក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្ត បានឲ្យដឹងថា ការធ្វើលំហាត់ប្រាណ ទៀងទាត់ ដូចជា ការរួមរ័ក្ស ការរាំ និងការដើរ គឺជាថ្នាំ ដ៏ស័ក្កសិទ្ធបំផុត ក្នុងការព្យាបាលជំងឺផ្សេងៗ។

អ្នកជំនាញ ផ្នែកវេជ្ជសាស្រ្តកំពូល មួយចំនួន នៅឯមហាវិទ្យាល័យ Academy of Medical Royal Colleges បានធ្វើការ ពិនិត្យភ័ស្តុតាង ដែលជា អត្ថប្រយោជន៏ នៃការធ្វើលំហាត់ប្រាណ ដូចជាការរួមរ័ក្ស ការរាំ និងការដើរ ហើយបានសន្និដ្ឋានថា ការហាត់ប្រាណ ចំនួន៣០នាទី (ការរួមរ័ក្ស ការរាំ ឬការដើរ) ដែលធ្វើឡើង ៥ដង ក្នុងមួយសប្តាហ៏ នឹងអាចកាត់បន្ថយ ហានិភ័យនៃ ជំងឺមហារីក ជំងឺវង្វេងវង្វ័ន ជំងឺដាច់សរសៃ ឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។

ជាមួយគ្នានេះដែរ ហានិភ័យនៃជំងឺបេះដូង អាចកាត់បន្ថយ រហូតដល់ទៅ ៤០ភាគរយ ជំងឺដាច់សរសៃឈាម ខួរក្បាល និងជំងឺវង្វេងវង្វ័ន ៣០ភាគរយ និងមហារីកដោះ ២៥ភាគរយ។ រីឯជំងឺមហារីកពោះវៀន អាចនឹងកាត់បន្ថយ រហូតដល់ទៅ ជិត ៥០ភាគរយ ឯណោះ៕



ប្រភព ៖ មេត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]