ប្រិយមិត្ត ខ្មែរឡូត បានដឹងស្រាប់ហើយថា ក្រួចឆ្មារ និងទឹកឃ្មុំ សុទ្ធតែមានប្រយោជន៍ សម្រាប់សុខភាព របស់អ្នកយ៉ាងខ្លាំង។ ក្នុងនោះដែរ បើអ្នកពិសាទឹក ក្តៅឧណ្ឌៗ ដោយលាយចូលជាមួយ ក្រូចឆ្មារ និងទឹកឃ្មុំបន្ថែមទៀតនោះ អ្នកនឹងទទួលបាន អត្ថប្រយោជន៍ជាច្រើន ថែមទៀត ដែលមិននឹក ស្មានដល់។ តើវាជួយបានអ្វីខ្លះ? តោះតាមដានអាន ចំនុចខាងក្រោមទាំងអស់គ្នា៖

១) ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ក្រូចឆ្មារ និងទឹកឃ្មុំ អាចប្រមូលជាតិពុល ចេញពីក្នុង ក្រពះរបស់ អ្នកបាន។ ប្រសិនបើអ្នក ទទួលទានអាហារ ច្រើន ហួសកម្រិតនៅពេលយប់ រឺក៏ទទួលទាន ជាតិខ្លាញ់ ច្រើន អ្នកគួរពិសាទឹកក្តៅល្មម លាយជាមួយក្រូចឆ្មារ និងទឹកឃ្មុំ ព្រោះវាអាច ជួយលាងសម្អាត ក្រពះ បានយ៉ាងល្អ។

២) បន្សាបជាតិពុល និងបញ្ចុះទឹកនោម៖ ការពិសាទឹកក្តៅឧណ្ឌៗ ជាមួយក្រូចឆ្មារ និងទឹកឃ្មុំ នៅ ពេលព្រឹក ជួយបន្សាបជាតិពុល ចេញពីក្នុង ខ្លួន។ ជាពិសេសទៀតនោះ វាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើន អត្រាទឹកនោម និងជួយសម្រួល ដល់ទឹកនោម ឲ្យមានសុខភាពល្អផង ដែរ។

៣) ស្រកទម្ងន់៖ ចំពោះចំនុចនេះ មនុស្សមួយចំនួនធំ តែងគិតថា ការពិសា ទឹកក្តៅឧណ្ឌៗជាមួយក្រូចឆ្មារ និងទឹកឃ្មុំបែបនេះ អាចស្រកទម្ងន់ បាន ប៉ុន្តែគ្មានភស្តុតាងវិទ្យាសាស្រ្តណាមួយ បានបញ្ជាក់នោះទេ ។ ទោះបីជាគ្មានភស្តុតាងវិទ្យាសាស្រ្ត បានបង្ហាញ ប៉ុន្តែវាមិនអាចបំបាក់ ទឹកចិត្តរបស់មនុស្សទាំងឡាយ ឲ្យបញ្ឈប់នូវ វិធីស្រកទម្ងន់បែបនេះ នោះឡើយ គឺពួកគេនៅតែនិយមពិសាវា ព្រោះគិតថា អាចឲ្យ ស្រកទម្ងន់បាន យ៉ាងល្អ។

៤) ជួយឲ្យខ្យល់ដកដង្ហើម បានស្រស់ថ្លា៖ ដូចអ្នកបានដឹងហើយថា ក្លិនមាត់វាតែងតែកើតមានឡើង នៅពេលក្រោកពីដំនេកពេលព្រឹក ប៉ុន្តែ ប្រសិនបើអ្នក ពិសាទឹកក្តៅក្រូចឆ្មារ លាយជាមួយនឹងទឹកឃ្មុំ វាជួយសម្រួល ដល់ក្លិនមាត់របស់អ្នក ឲ្យមានភាពស្រស់ថ្លាបាន។ បន្ថែមពីនេះ ទៅទៀត វាអាចសម្លាប់ មេរោគបាន ក្នុងមាត់ទៀតផង។

៥) ជួយឲ្យស្បែកភ្លឺថ្លា៖ ដោយសារតែទឹកឃ្មុំ និងក្រូចឆ្មារ មានសារធាតុបំប៉នជាច្រើន បានជួយ ឲ្យស្បែកភ្លឺថ្លាបាន ព្រោះវាបានទៅជម្រុះជាតិ ខ្លាញ់នៅក្នុងស្បែក។ ជាពិសេសទៀតនោះ វាជួយការពារ ការកើតមុនធំៗ និងធ្វើឲ្យស្បែករបស់អ្នករលោងម៉ត់។

៦) ជួយឲ្យប្រព័ន្ធភាពស៊ាំ រឹងមាំ៖ ទឹកក្តៅឧណ្ឌៗ ជាមួយក្រូចឆ្មារ និងទឹកឃ្មុំ នៅពេលព្រឹក ជួយឲ្យ ប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរឹងមាំ។ ចំពោះ ទឹកឃ្មុំ មានសារធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីត និងក្រូចឆ្មារ មានជាតិវីតាមីន C ដែលជួយឲ្យរាងកាយ របស់អ្នក ស្វែលស្អាត។

ទាំងនេះជាអត្ថប្រយោជន៍ នៃការពិសាទឹកក្តៅ ជាមួយនឹងក្រូចឆ្មារ និងទឹកឃ្មុំ ចំពោះសុខភាពរបស់អ្នក៕   

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]