ខេត្ត​កំពង់ចាម ៖ ​ក្រុម​ក្មេង​ទំនើង​២​ក្រុម មាន​គ្នា​មិន​តិច​ជាង​១០​នាក់​ បាន​ផឹក​ស៊ី​​ស្រវឹង​ធ្លាក់​ភ្នែក​នៅ​កន្លែង​លក់​គ្រឿង​​ក្លែម​​មួយ​កន្លែង​ ​ទល់​មុខ​ហាង​ខារ៉ា​អូខេ​ត្រជាក់​ចិត្ត ស្ថិត​ក្នុង​ភូមិ​ជីមាន់​លិច ឃុំ​ក្រែក ស្រុក​ពញា​​ក្រែក ហើយ​បង្ក​ទំនាស់​​ប្រកែក​គ្នា​ទៅវិញ​ទៅ​មក រហូត​ឈាន​ដល់​បាញ់​ប្រហារ​​គ្នា​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​វេលា ​ម៉ោង​១​និង​​៣៧​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៩ កក្កដា ២០១២ ​បណ្តាល​​ឱ្យ​យុវ​ជន​ម្នាក់​រង​របួស​ផង​ដែរ។

យុវជន​រងគ្រោះ​​ឈ្មោះ​យឹម ចំណាប់ អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ជីមាន់​ជើង ​ឃុំ​ក្រែក ត្រូវ​១​គ្រាប់​ចំ​ខ្នង​ផ្នែក​ខាង​​ស្តាំ​ធ្លាយ​មក​ពោះ​ខាងឆ្វេង​រង​របួស​ជា ​ទម្ងន់​ត្រូវ​បា​នក្រុម​គ្រួសារ​​ដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​បង្អែក ​ស្រុក​ពញា​​ក្រែក និង​បន្ត​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]