Marvin Enoch Potter Jr. អាយុ ៦០ ឆ្នាំ រួមដៃជាមួយ Jamie Lynn Curd អាយុ ៣៨ ឆ្នាំ បាញ់ និង អារក សម្លាប់ប្តីប្រពន្ធពីរនាក់ ឈ្មោះ Billy Clay Payne, Jr. និង Billie Jean Hayworth ក្នុងខែមករា ក្នុងរដ្ឋ Tennessee សរដ្ឋអាមេរិក។ នៅកន្លែងកើតហេតុ គេក៏ឃើញទារកអាយុ ៨ ខែ នៅមានជីវិត ក្នុងដៃម្តាយដែលបានស្លាប់ក្នុងថ្លុកឈាម។ ការសម្លាប់ដ៏ឃោរឃៅនេះត្រូវបានគេជឿថាមកពីប្តីប្រពន្ធ បានលុបកូនស្រីរបស់ជនដៃដល់ Marvin Enoch Potter Jr. ចេញពីបញ្ជីមិត្ត Facebook របស់ពួកគេ។

ជនដៃដល់ Marvin Enoch Potter Jr. និង Jamie Lynn Curd

ប្តីប្រពន្ធ Billy Clay Payne, Jr. និង Billie Jean Hayworth

ប្តីប្រពន្ធ Billy Clay Payne, Jr. និង Billie Jean Hayworth និង ទារក

Jenelle Potter ជាកូនស្រីជនដៃដល់អាយុប្រហែល ៣០ ឆ្នាំតែងតែនៅក្នុងផ្ទះលេង Facebook មិនចេញទៅណាទេ។ Jenelle Potter ធ្លាប់មានបញ្ហាពីមុនមកទាក់ទងនឹងការលេង Facebook រហូតដល់ថ្នាក់ប្តឹងផ្ដល់គ្នា។ Marvin Enoch Potter Jr. ជាឪពុកដែលការពារកូនស្រី មិនឲ្យអ្នកណាធ្វើឲ្យ​កូនគាត់ទទឹងចិត្តឡើយ។

Jenelle Potter ជាកូនស្រីជនដៃដល់

Marvin Enoch Potter Jr. និង Jamie Lynn Curd ត្រូវបានប៉ូលីសចោទពីបទមនុស្សឃាត ហើយត្រូវបានចាប់ខ្លួនថ្មីៗនេះ។

អំពើហិង្សាទាក់ទងនឹងការលេង Facebook នេះធ្លាប់មានពីមុនមក ។ បុរសម្នាក់ ត្រូវបានចោទពីបទប្រើអំពើហិង្សា លើប្រពន្ធខ្លួន ដោយសារប្រពន្ធខ្លួនមិន “Like” Facebook post ដែលបុរសនោះផ្សព្វផ្សាយ។

តើនៅប្រទេសកម្ពុជាធ្លាប់មានអំពើហិង្សាបណ្ដាលមកពីការលេង Facebook ដែរទេ?

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]