បរទេស៖ រយៈពេលប៉ុន្មាន ចុងក្រោយនេះ មានដំណឹងលេចឮថា ក្រុម Hacker កំពុងតើប្រើប្រាស់ មេរោគ មួយប្រភេទ ដើម្បីលួចយកនូវ សំណុំឯកសារ និងព័ត៌មាន សំខាន់ៗជាច្រើនទៀត ពីពពួកទូរស័ព្ទស្មាតហ្វូន ប្រភេទ iPhone។

យោងតាមប្រភព របាយការណ៍ របស់ក្រុមហ៊ុន កំចាត់មេរោគ តាមប្រព័ន្ធកុំព្យូទ័រ Trend Micro បានអះអាងថា ពួកគេបានរកឃើញ នូវមេរោគថ្មី ដែលអាចជ្រៀតចូល ក្នុងទូរស័ព្ទ iPhone បាន តាមរយៈដំណើរការ នៃប្រព័ន្ធប្រតិបត្តិការ iOS 7 និង iOS 8។ ចំពោះមេរោគ ថ្មីនេះ វាបន្លំខ្លួនជា ការផ្ញើរសារ ឬ ក៏ Link អ្វីមួយ ដែលបញ្ជូនពី មិត្តភក្តិ របស់អ្នក ឬ អ្នកដែល ជិតដិតនឹងអ្នក ដើម្បីឆ្លៀតឱកាស ឲ្យយើងចុចទៅលើ Link មួយនោះ ហើយពេលនោះ មេរោគក៏អាច ជ្រៀតចូល ក្នុងទូរស័ព្ទដៃ របស់យើង តែម្តង។

មេរោគដ៏ថ្មី មួយនេះ ត្រូវបានគេហៅថា XAgent ហើយវាត្រូវ បានគេសន្មត់ថា គឺជាក្រុម Hacker របស់ប្រទេស រុស្ស៊ី ដែលបង្កើតវា ឡើងមក ដោយសមត្ថភាព របស់វា អាចទាញយក ព័ត៌មានជាច្រើន ដែលផ្ទុកក្នុង ទូរស័ព្ទ iPhone របស់អ្នក ដូចជា សារជាអក្សរ, លេខទំនាក់ទំនង, រូបថត, ទិន្នន័យនៃ ទីកន្លែង បច្ចុប្បន្ន, កម្មវិធី និង software ផ្សេងទៀត ដែលកំពុង ដំណើរការក្នុង ទូរស័ព្ទ iPhone របស់អ្នក។ មិនត្រឹមតែ ប៉ុណ្ណឹងទេ វាក៏អាច ថតនូវសម្លេង របស់អ្នកដែល បាននិយាយឆ្លើយឆ្លង តាមរយៈទូរស័ព្ទ បានទៀតផងដែរ។

លោក Feike Hacquebord អ្នកស្រាវជ្រាវ ជាន់ខ្ពស់នៃ ក្រុមហ៊ុន Trend Micro បាននិយាយថា “មេរោគប្រភេទនេះ គឺអាចជ្រៀតចូល បានសម្រាប់ ទូរស័ព្ទ iPhone ដែលដំណើរការដោយ iOS 7 និង iOS 8 ហើយខ្ញុំជឿថា ចំនួន ៣/៤ នៃទូរស័ព្ទ iPhone ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះ គឺអាចប្រឈមមុខខ្ពស់ ក្នុងការ រាតត្បាតដោយ មេរោគមួយនេះ។ ដូច្នេះអ្នកប្រើប្រាស់ ទូរស័ព្ទ iPhone ទាំងអស់ ចូរប្រុងប្រយ័ត្ន នូវការបញ្ជូន Link ប្លែកៗទាំងឡាយណា ដែលយើងមិន ធ្លាប់ស្គាល់ ហើយ យល់ល្អកុំ ប៉ះពាល់វា តែម្តង”។

គួរបញ្ជាក់ផងដែរថា នេះគឺជាដំណឹង ដ៏ថ្មីមួយពាក់ព័ន្ធ ទៅនឹងមេរោគ កំពុងតែ វាយប្រហារ មកលើប្រភេទ ទូរស័ព្ទ iPhone យ៉ាងណាមិញ ក្រុមហ៊ុន Apple ប្រហែលជា នឹងអាចបញ្ចេញ របាយការណ៍ ណាមួយទាក់ទង ទៅនឹងករណី មួយនេះ ក្នុងពេលឆាប់ៗ ខាងមុខ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ ទូរស័ព្ទ iPhone 6 ម៉ូដែលដ៏ថ្មីស្រឡាង និងកំពុង ពេញនិយម

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]