អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ម៉ូដឡានធុនធំ ដ៏ថ្មីស្រឡាង របស់ Mercedes បានបង្ហាញខ្លួន ហើយនិងបាន ធ្វើឲ្យមនុស្ស ជាច្រើនដែល បានឃើញហើយ មានការភាន់ភាំង ក្នុងអារម្មណ៍និង លួចចាប់ចិត្ត ស្រឡាញ់ព្រោះតែ គ្រឿងបរិក្ខារ ដ៏ប្រណិតនៅ ផ្នែកខាងក្នុង នៃរថយន្ត ប្រភេទមួយនេះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា រថយន្តម៉ូដែលថ្មី មួយនេះមាន ឈ្មោះថា Senzati Jet Sprinter Mercedes ត្រូវបានគេ អះអាងថាជា រថយន្តដ៏ល្អ ប្រណិតចុងក្រោយ បំផុតរបស់ ប្រទេស អង់គ្លេស។ បើយើងមើល ពីខាងក្រៅវា មិនខុសអ្វី ពីរថយន្តធុនធំ ធម្មតាទូទៅ នោះទេ តែអ្វីដែល ពិសេសបំផុត នោះគឺផ្នែកខាងក្នុង របស់វា ដែលបំពាក់ ទៅដោយឧបករណ៍ ទំនើបៗ និងទាន់សម័យ ព្រមទាំងបរិក្ខារ មួយចំនួនដែល យើងសឹងតែ មិនគួរឲ្យជឿ ថាអាចមាន បាននៅ ក្នុងរថយន្ត ដូចជា តុ, ទូរទឹកកសម្រាប់ ដាក់ស្រាស៊ាំប៉ាញ, និងបន្ទប់ទឹក ផ្ទាល់ខ្លួន មួយទៀតផង ដែលបានផ្តល់ ការងាយស្រួល សម្រាប់ធ្វើដំណើរ ទៅឆ្ងាយ។

ផ្អែកលើរបាយការណ៍ របស់ក្រុមហ៊ុន Mercedes បានបញ្ជាក់ថា “ក្រៅពីមាន ឧបករណ៍ដ៏ទំនើប និងអស្ចារ្យ នៅខាងក្នុង ហើយនោះ រថយន្តមួយនេះ ក៏នៅមានលក្ខណៈ ពិសេសច្រើន ទៀត ដូចជា ដំបូលខាងលើ គឺធ្វើឡើង ពីកញ្ចក់, មានបំពាក់ប្រព័ន្ធ គ្រប់គ្រងអាកាសធាតុ, រីឯកៅអីអង្គុយ គឺធ្វើឡើង ពីស្បែកសត្វ ដែល មានញាត់សំឡី ខាងក្នុង និងមានបំពាក់ ទៅដោយ ប្រព័ន្ធម៉ាស្សាក្បាល ដោយស្វ័យប្រវត្តិ ដែលធ្វើឲ្យ អ្នកដំណើរ អង្គុយនៅ លើនោះ មានអារម្មណ៍ ថាបានធូរស្រាល និងមាន ផាសុកភាព។ ចំពោះម៉ាស៊ីន រថយន្តវិញ ក៏មានកម្លាំងខ្លាំង និងមានបច្ចេកវិទ្យា ទំនើបៗនៅ ក្នុងនោះផងដែរ”។

គួរបញ្ជាក់ផងដែរថា រថយន្តដ៏ ល្អប្រណីតមួយ នេះត្រូវបាន គេដឹងថាមាន តម្លៃជាង ៣០ម៉ឺនដុល្លារ ហើយក៏នឹងអាច មានតម្លៃលើនេះ ប្រសិនបើជាចង់ បន្ថែមខែល សម្រាប់ការពារ គ្រាប់ថែមទៀត៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបរាងនិង លក្ខណៈពិសេស របស់រថយន្ត ម៉ូដែលថ្មី Senzati Jet Sprinter Mercedes៖

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]