ចិន ៖ នេះពិតជារឿងមួយ គួរឲ្យកោតសរសើរ ដែលក្មេងស្រី អាយុត្រឹមតែ ៩ ឆ្នាំ មានសមត្ថភាព អាចដើរបង្ហាញមូ៉ដ នៅក្នុងទីក្រុង ប៉ារីស ចំពោះមុខ ទស្សនិកជន រាប់រយនាក់។

តារាបង្ហាញមូ៉ដ វ័យក្មេង មានសម្រស់ ស្រស់ស្អាតរូបនេះ ឈ្មោះ  Xiu Qiu  បានបង្ហាញខ្លួន នៅលើ ឆាកបង្ហាញម៉ូដ  Paris Fashion Week ក្នុងសំលៀកបំពាក់ ពណ៌សាច់ ដែលធ្វើពីសូត្រ។ ទឹកមុខ និង ការដើររបស់ នាងមាន លក្ខណៈជំនាញ ដែលធ្វើឲ្យនាង ទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់អ្នក គាំទ្រជុំវិញ ពិភពលោកតែម្តង។

គួរបញ្ជាក់ផងដែរ Xiu Qiu  គឺជាតារាបង្ហាញម៉ូដ វ័យក្មេង ទីមួយរបស់ចិន ដែលបាន មកកាន់ឆាក បង្ហាញម៉ូដ Paris Fashion Week ជាលើកទីពីរដោយក្នុងនោះដែរ កម្មវិធី បង្ហាញម៉ូដនេះ បានប្រារព្ធឡើង ពីរដង ជារៀងរាល់ឆ្នាំ នៅក្នុង ទីក្រុងប៉ារីស ប្រទេសបារាំង៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]