កាលពីពេលថ្មីៗនេះ មានហេតុការណ៍មួយបានកើតឡើងនៅ ក្នុងទីក្រុងសឹង្ហបុរី គឺការវាយយក របស់ប្រើប្រាស់និង ចាប់ជំរិត កាលពីយប់ម៉ោង១០ និង៤៥នាទីយប់។

ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ជាគ្រូបង្រៀនក្រៅម៉ោង ដែលមានឈ្មោះថា Lin Junda បានប្រាប់អ្នកកាសែត Shin Min Daily ថា​គាត់គឺបានដាក់លក់ កុំព្យូទ័រយួរដៃរបស់មិត្ដស្រីគាត់ តាមរយៈអិនធើណេត។ នៅក្នុងនោះក៏មានអ្នកទិញម្នាក់ មានចំណាប់អារម្មណ៍ក្នុងការទិញកុំព្យូទ័រយួរដៃ របស់មិត្ដស្រីគាត់ និងធ្វើការណាត់ជួបនៅ Johor Bahru ។​ គាត់ចាប់ផ្ដើមបង្ហាញនិងនិយាយពីកុំព្យូទ័រយួរដៃគាត់ទៅ អ្នកដែលចង់បាននោះ ដែលមានគ្នា ៣នាក់ តែពួកគេបានបដិសេធថា មិនមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការទិញទេ មានតែនាំគាត់ទៅបើកលុយ នៅទូ ATM ។ បន្ទាប់ពីមានការយល់ព្រម គាត់ និងមិត្ដស្រីបានធ្វើដំណើរទៅឡានរបស់ គាត់ហើយគាត់មានអារម្មណ៍ថា មានមនុស្សតាមគាត់និងអង្គុយ ក្នុងឡានរបស់គាត់។ ស្រាប់តែពេលនោះបុរសម្នាក់នៅក្នុងចំណោមនោះ បានព្យាយាមដកកាំបិតមកភ្ចុងគាត់ និងឲ្យគាត់បើកបរទៅកាន់ Permas Jaya ។ គាត់ចាប់ផ្ដើមមានអារម្មណ៍ថា គាត់មិនអាចចាកចេញដោយងាយ ស្រួលនោះទេទើបគាត់បាន បានបញ្ឈប់ឡានរបស់គាត់ភ្លាមៗនៅ កន្លែងដែលមានផ្ទះប្រជាជនច្រើន និងធ្វើការតដៃជាមួយនឹងពួកចោរ។ តែត្រូវបានប្រជាជននៅទីនោះ ឃើញនិងធ្វើការជួយ តែទោះជាយ៉ាងណាក៏ដោយ ក៏បុរសនោះត្រូវបានរង មួយកាំបិតដែលមានជម្រៅ ៤សង់ទីម៉ែត្រ និងត្រូវក្បាល រួមទាំងជើង។ ចំណែកឯមិត្ដស្រីត្រូវរបូួស មាត់ជាខ្លាំង។

យ៉ាងណាមិញគាត់គឺជា បុរសក្លាហានដែលហ៊ានតដៃជាមួយ ចោរដើម្បីជួយខ្លួនឯងនិង មិត្ដស្រី។ តែចំពោះប្រិយមិត្ដណា ដែលដាក់លក់របស់របរតាម រយៈអិនធើណេតសូម មេត្ដាប្រុងប្រយ័ត្នបន្ថែម នៅពេលធ្វើការណាត់ជួបជាមួយ នឹងអតិថិជន៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]