រាជធានី​ភ្នំពេញ​ ៖ ​​រថយន្ត​​ហ៊ី​យ៉ាន់​ដាយ​​​ចំណុះ​​៥​តោនមួយ​គ្រឿង​ បាន​ដាច់​កាប៉ែន​​ជាន់​ហ្វ្រាំង​​​អត់​ស៊ី​​​ជ្រុល​ទៅ​​បុក​រះគូទ​រថយ​ន្ត​ ស្តារិក​ក្រពឹត​គូទ​ រួច​ជ្រុល​ទៅ​បុក​រថយន្ត​​​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ​​ដាច់​​ទ្វារ​ចំហៀង​​ ​ខាង​ស្តាំ ហើយ​បន្ត​បុក​គូទ​​រថយន្ត​ក្រុង​​​២៥កៅ​អី​​​បណ្តាល​ឱ្យ​​ក្រពឹត​កាង​ក្រោយ កាល​ពី​​វេលា​ម៉ោង​​២​និង​៣០​នាទី​រសៀល​​ថ្ងៃទី​៦​ កក្កដា លើ​កំណាត់​ផ្លូវលេខ​​២៧១​កែង​​ផ្លូវលេខ​​៣៧១​ ទល់​មុខ​គ្លីនិក​បញ្ញា​សក្តិ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន ។

ប្រភព​ព័ត៌មាន​​បានឱ្យ​ដឹងថា រថយន្ត​ហ៊ី​យ៉ាន់​​​ដាយ​ចំណុះ​​៥តោន​ ពណ៌​ស​មួយ​គ្រឿង​​​ជិះ​គ្នា​​៣​នាក់ ដឹក​ក្រដាស​​កាតុ​ង​​ពេញ​រថយន្ត​​តាម​ផ្លូវ​លេខ​​៣៧១​ ពី​ជើង​ទៅ​ត្បូង​​ ខណៈ​​មក​ដល់​ចំណុច​​ផ្លូវ​កែង​​​​មាន​​ជង្ហុក​ រថយន្ត​​បើក​វាង​​ ​ក៏​ដាច់​​កា​ប៉ែន​​​ជាន់​​ហ្វ្រាំង​អត់​ស៊ី​​ទៅ​បុក​​គូទរថយន្ត​​ស្តារិក ពណ៌​ស្លែ​​ បណ្តាល​ឱ្យ​​ក្រ​ពឹត​​គូទ​ ហើយ​ជ្រុល​ទៅ​បុក​រថយន​្ត​​​កូរ៉េ​​ចំណុះ​មួយ​តោន​កន្លះ​ ពណ៌ស​ ដែល​ចត​​​​​​នៅ​មុខ​ផ្ទះ​​​លក់​គ្រឿង​​សំណង់​ បណ្តាល​ឱ្យ​ដាច​​់​​ទ្វារ​ចំហៀង​​ខាង​ស្តាំ រុញផ្ទប់​​រថយន្ត​កូរ៉េ​​នោះ​ទៅ​​​បុក​​​មុខ​ផ្ទះ​​បោះ​ពុម្ព​​ និង​ឆ្លាក់​ត្រា​​ខូច​ស្លាក​យី​ហោ​​មួយ​ផ្ទាំង​​ ព្រមទាំងធ្វើ​ឱ្យ​​​ដួល​កង់​ និង​ម៉ូតូ​​ពីរ​គ្រឿង​​​ទៀត​ ហើយ​រថយន្ត​​​ហ៊ី​យ៉ាន់​ដាយ​នោះ​នៅ​មិន​​ទាន់​​អស់​ល្បឿន​​​​​​​ក៏​ជ្រុល​ទៅ ​បុកគូទ​រថយន្ត​ក្រុង​​​​​២៥​កៅ​អី​ ពណ៌​ពង​មាន់​​មួយ​គ្រឿង​​ទៀត​ដែល​​ដឹក​បុគ្គលិក​ណាហ្គាវើលបណ្តាល​ឱ្យ​ក្រពឹត ​គូទ​​​។

​អ្នក​បើក​រ​ថយន្ត​​​ហ៊ី​យ៉ាន់​ដាយ​​ឈ្មោះប៊ុន ញ៉ ភេទប្រុស​​ អាយុ​​៤៩ឆ្នាំ ស្នាក់នៅ​​​សង្កាត់​​ទឹក​ថ្លា​ ខណ្ឌ​សែនសុខ​ ។ ម្ចាស់​រថយន្ត​​​ស្តារិក​ឈ្មោះសូ ធឿន​ ភេទប្រុស​​​​ អាយុ​​៣៨ឆ្នាំ ទទួល​សំណង​ចំនួន​​​២៥០​ដុល្លារ ។ ចំណែក​រថយន្ត​​កូរ៉េ​​បាន​សំណង​៤០០​ដុល្លារ​ និង​សង​ថ្លៃខូចខាត​​ស្លាក​យី​ហោ​​​២៥ដុល្លារ​ ។ ដោ​យឡែក​​​អ្នក​បើ​ក​រថយន្ត​ក្រុង​ឈ្មោះឡេង ឡាយ​ ភេទប្រុស​​ អាយុ​​៣៧ឆ្នាំ​ ​ទទួល​សំណង​ចំនួន​​៦០​ដុល្លារ ។បន្ទាប់​ពី​សង​សំណង​រួច​រាល់​​ហើយ​រថយន្ត​​ខូច​ខាត​​ទាំង​អស់​​បាន​​​បើក​ ចេញពី​ចំណុច​កើត​ហេតុ​​​​យក​ទៅ​ជួស​ជុល​​រៀង​ខ្លួន​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ