ខេត្ត​ប៉ៃលិន ៖ ​​ប្តី​ប្រពន្ធ​​២​នាក់​ត្រូវ​បាន​រថយន្ត​យីឌុប​​បុក បណ្តាល​ឱ្យ​ស្លាប់​​ភ្លាមៗ​យ៉ាង​អាណោច​អាធ័ម​​​នៅ​នឹង​កន្លែង ដោយ​បន្សល់​ទុក​​​កូន​ស្រី​ម្នាក់​អាយុ​៣​ខែ​ឱ្យ​​រស់​នៅ​កណ្តោច​កណ្តែង​​ ខណៈ​កំពុង​​ជិះ​ម៉ូតូ​ឌុប​គ្នា​​​ត្រឡប់​មក​​ពី​ផ្សារ​ទិញ​ធុង​​បាញ់​ស្មៅ​ វិញ ។

គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​គួរ​​ឱ្យ​រន្ធត់​នេះ​បាន​កើត ​ឡើង​​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​​នៅថ្ងៃទី​៨ កក្កដា ២០១២ ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧ ​ចំណុច​ផ្លូវកោង​​ក្បែរ​​កូន​ភ្នំ ស្ថិត​​ក្នុង​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃលិន។

​ជន​រងគ្រោះ​ជាប្តី​ឈ្មោះ​​វ៉ាន់ គឹម​សាន្ត ហៅ​តូ អាយុ​២៦​ឆ្នាំ​ និង​ប្រពន្ធ​​ឈ្មោះ​ស្រី ស្រម៉ៃ អាយុ​២៥​ឆ្នាំ មុខ​របរ​​ធ្វើ​​ចម្ការ​​រស់​នៅ​ក្នុង​ភូមិ​ភ្នំ​រាំង ​សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃលិន។ អ្នក​ទាំង​២​បាន​​ជិះ​ម៉ូតូ​ឌុប​គ្នា​ដោយមាន​បី​ទារិកា​ម្នាក់​អាយុ​៣​ខែ​ ជិះ​ម៉ូតូ​​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ​ពណ៌​ខ្មៅ ចំណែក​ឯ​រថយន្ត​បង្ក​ហេតុ​ម៉ាក​​ហ៊្វូយ​ហ្សូ (Fuso) ពណ៌​ស អ្ន​ក​បើក​បរ​ដាក់​មេ​ប្រូច​បាត់​ស្រមោល។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]