អង់គ្លេស៖ ខណៈដែលស្ត្រីមួយចំនួន ពឹងផ្អែកលើការវះកាត់ដោយ ចំនាយលុយ អស់ជាច្រើន ដើម្បីបំបាត់ភាគជ្រីវជ្រួញនោះ ពេលនេះមានស្ត្រីម្នាក់បានរកឃើញ វិធីផ្សេង ដើម្បីគេចផុត ពីភាពជ្រីវជ្រួញ គឺមិនញញឹមទាល់តែសោះ។ ស្ត្រីវ័យ៥០ ឆ្នាំ ឈ្មោះថា Tess Christian អះអាងថា គាត់មិនដែលញញឹម ឬក៏សើច ជាង៤០ ឆ្នាំមកហើយ។

អ្នកស្រី Tess តាំងចិត្តមិនញញឹម និងសើចដើម្បី រក្សាភាពវ័យក្មេង ហើយវិធីសាស្ត្រនេះ ហាក់ដូចជាមានប្រសិទ្ធិភាពសំរាប់គាត់។ “ខ្ញុំមិនមានស្នាមជ្រីវជ្រួញ ព្រោះខ្ញុំបានហ្វឹកហ្វាត់ខ្លួនឯង ដើម្បីគ្រប់គ្រង សាច់ដុំនៅលើផ្ទៃមុខ។ មនុស្សជាច្រើនបានសួរខ្ញុំ ពីផលិតផលធ្វើឲ្យមុខរាបស្មើ ប៉ុន្តែខ្ញុំមិនមានប្រើនោះទេ អ្វីដែលខ្ញុំធ្វើនោះគឺ មិនសើច និងមិនញញឹមតាំង ពីក្មេងរហូតមក។ ការលះបង់នេះពិតជាទទួលបាន លទ្ធផល ព្រោះខ្ញុំមិនមានស្នាមជ្រួញ សូម្បីតែមួយនៅលើមុខ”។


អ្នកស្រី Tess (ខាងស្តាំ) កាលគាត់មានវ័យ ១៩ ឆ្នាំ

យ៉ាងណាមិញ ចំពោះការរក្សា សម្ជស្សរបស់អ្នកស្រី Tess ក៏មានរងការរិះគន់ថា គាត់កំពុងធ្វើ ទង្វើគ្មានបានការ ផងដែរ ប៉ុន្តែ Tess នៅស្ងៀម ដោយនិយាយថា វិធីសាស្ត្ររបស់គាត់ គឺមានលក្ខណៈធម្មជាតិ ជាងការប្រើផលិតផល ថែរក្សាផ្ទៃមុខ ហើយវាក៏មានប្រសិទ្ធភាពជាង ក្រែម និងគ្រឿងសំអាងលាង មុខថ្លៃៗទាំងនោះដែរ។

គួរបញ្ជាក់ផងដែរថា អ្នកស្រី Tess មិនមែនជាមនុស្សតែម្នាក់ទេ ដែលមិនសើចដើម្បី គេចពីការកើតមាន ស្នាមជ្រួញលើផ្ទៃមុខ ដោយឡែក សិល្បករជនជាតិ អាមេរិកនាង Kim Kardashian ក៏ត្រូវគេរាយការណ៍ថា នាងមិនសើច ឬញញឹមដែរ ព្រោះខ្លាចមានជ្រួញ។ ក្នុងនោះ ជំនាញខាងស្បែកមួយចំនួន បែរជាមានការជឿជាក់ លើវិធីសាស្ត្រ បែបនេះ ខណះ អ្នកចិត្តវិទ្យាមួយចំនួនវិញ បានណែនាំថា វាអាចធ្វើឲ្យ បញ្ហាសតិអារម្មណ៍របស់មនុស្សបាន ផងដែរ។ “នៅពេលដែលអ្នកញញឹម នោះអ្នកនឹងបាន បញ្ចេញក្រុមអរម៉ូនមួយប្រភេទ ដែលគេហៅថា អរម៉ូននៃភាពរីករាយ (happy hormones) ដែលអាចធ្វើឲ្យអ្នក មានអារម្មណ៍ល្អ” នេះបើតាមការបកស្រាយ របស់លោក Amanda Hills អ្នកចិត្តវិទ្យានៅទីក្រុងឡុងដ៍ យ៉ាងដូច្នេះ៕


បច្ចុប្បន្ន អ្នកស្រី Tess មានវ័យ៥០ ឆ្នាំ ប៉ុន្តែគាត់មិនមានស្នាមជ្រួញលើផ្ទៃមុខនោះទេ


គាត់សំរេចចិត្តមិនញញឹម មិនសើចអស់រយៈពេល ៤០ ឆ្នាំ


អ្នកស្រី Tess និងកូនស្រី

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]