រាជធានីភ្នំពេញ៖  ថ្ងៃទី ៣១ ខែ មករា ២០១៥ ក្រុមហ៊ុន Pedro ប្រារព្ធពិធីខួប៤ឆ្នាំរបស់ ខ្លួនប្រចាំប្រទេស កម្ពុជា ជាមួយនិង ការបង្ហាញ ម៉ូដខូលិក សិន រដូវកាលផ្ការីក ២០១៥ រួមមានការដាក់ តាំងបង្ហាញ រូបភាពនៃផលិត និងការប្រគុំ តន្រ្តី នាម៉ោង៦ល្ងាច កាលពីថ្ងៃទី៣១ មករា នៅសាលតាំង ពិពរណ៍ កោះពេជ្រ។ នេះ គឺជាកម្មវិធីដ៏ ធំបំផុត ប្រចាំឆ្នាំ ដែលមានភ្ញៀវកិត្តិយស ចូលរួមជាង ៧០០នាក់ ទាំងជាតិ និងអន្តរជាតិ។

ជាមួយនិងការផ្តល់ជូននូវ កាដូពិសេសដល់ភ្ញៀវកិត្តិយស កម្មវិធីនារាត្រីនោះរឹតតែពិសេស ជាមួយ និងការ ដើរបង្ហាញ ម៉ូដស្បែក ជើង កាបូប បុរសនារី ម៉ាក Pedro ដោយតារាម៉ូដែលអន្តរជាតិ ជាច្រើន នាក់។ លក្ខណៈពិសេស នៃខូលិកសិន រដូវកាល ផ្ការីកនេះ គឺមានលក្ខណៈ ស្រស់ស្អាត ទាក់ភ្នែក ទាន់សម័យ។ ជាមួយ គ្នានេះដែរ យើងក៏ឃើញ មាននូវវត្តមាន របស់តារា ល្បីៗក្នុង ស្រុកជាច្រើនរូប ដែលតែងតែ និយមគាំទ្រនូវ ម៉ាកPedro។ កម្មវិធីនេះ បញ្ចប់ទៅដោយ ជោគជ័យ ដោយភ្ញៀវកិត្តិយស ទាំងអស់ពិត ទទួលបាន នូវបរិយាកាស ដ៏សប្បាយរីករាយ ជាមួយ និងការទទួល ទានអាហារ ការប្រគុំតន្រ្តី និងការរាំលេង។

គួរកត់សំគាល់ផងដែរ Pedro គឺជាម៉ាកដែលកំពុងមានការ ពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយមក ទល់នឹង បច្ចុប្បន្ននេះ មានសាខា ចំនួន៤ រួមមាន Pedroសាខាវិថីព្រះ សីហនុ Pedro សាខាផ្សារទំនើប អេអនម៉ល Pedro សាខាផ្សារទំនើប TK Avenue និង Pedro សាខាខេត្តសៀមរាប។

 



ដោយខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]