រាជធានីភ្នំពេញ ៖ ​នារី​ស្រវឹង​ជោក​ជាំ​​ម្នាក់​​​បើក​ម៉ូតូ​ឃ្លីក ពណ៌​ស​លាយ​ខ្មៅ ក្នុង​ល្បឿន​លឿន​ហើយ​​រេ​ចង្កូត​ពេញ​តែ​ផ្លូវ​ក៏​វាក់​​ជា​មួយ​បុរស​ម្នាក់​ កំពុង​ដើរ​ឆ្លង​ថ្នល់ ​ជា​ហេតុ​ធ្វើ​ឱ្យ​នារី​ស្រវឹងនោះ​​ព្យាយាមគេច​ក៏​បណ្តាលឱ្យ​​ម៉ូតូ​​ដួ​ លប្រាវ​ទៅ​នឹង​ថ្នល់​សន្លប់​ស្តូក​ស្តឹង​តែ​ម្នាក់​ឯង​​ត្រូវ​​បាន​រថយន្ត​ សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ កាល​ពីវេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃទី​៧ កក្កដា ​២០១២ ​តាម​បណ្តោយ​​​​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

យោង​តាម​ប្រភពព័ត៌​មាន​​ពី​សមត្ថ​កិច្ច​​ខណ្ឌ​សែន​សុខ ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​​ម៉ូតូ​ឃ្លីក​​ពណ៌​ស​លាយ​ខ្មៅ បើក​បរ​ដោយ​នារី​ម្នាក់​​ក្នុង​សភាព​ស្រវឹង​ស្រា​​​​យ៉ាង​លឿន​តាម​ផ្លូវ​​ ១៩៨៦ ​ក្នុង​​ទិស​ដៅ​ពី​កើត​ទៅ​លិច។​ លុះមក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែ​​វាក់​ជា​មួយ​បុរស​ម្នាក់​កំពុង​​ដើរ​ឆ្លង​​ផ្លូវ​ធ្វើ​​ឱ្យ​ន​ារី ​ស្រវឹងនោះ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​គេច​បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​ប្រាវ​ទៅ​ នឹង​ថ្នល់​សន្លប់​​ស្តូក​ស្តឹង​​នៅ​កណ្តាលថ្នល់​​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]