រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​បើក​ម៉ូតូ SL ​រួម​ដំណើរ​​ជា​មួយ​ស្ត្រី​២​នាក់​ទៀត ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស ពី​ជើង​ទៅ​ត្បូង​ក្នុង​សភាព​​​ស្រវឹង​ជោក​ជាំ​​​​ហើយ​​មាន​ល្បឿន​លឿន​​ផង​ នោះ​ក៏​​ជ្រុល​ទៅ​បុក​​​ម៉ូតូ​ស្មាស់​ ពណ៌​ខ្មៅ ជិះ​ដោយ​បុរស​ម្នាក់​ស្រវឹង​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ និង​​មាន​ល្បឿ​ន​លឿន​ដូចគ្នា​ បណ្តាល​ឱ្យ​​​ម៉ូតូ​ទាំង​ពីរ​ដួល​ប្រាវ​ទៅ​នឹង​​ថ្នល់​រង​របួស​ស្ត្រី​​២​ នាក់​​បែក​មុខ​ហូរ​ឈាម​កក្លាក់ រីឯ​អ្នក​បើក​ម៉ូតូ SL សន្លប់​​បាត់​ស្មារតី​ ។ គ្រោះថ្នាក់​​ចរា​ចរណ៍​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃទី​​៨ កក្កដា ២០១២ ​ក្នុង​សង្កាត់​​បឹង​រាំង ខណ្ឌដូន​ពេញ ​។

ជន​រងគ្រោះ​ត្រូវបាន​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​ សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​។ រីឯ​ម៉ូតូ​ទាំង​២​ត្រូវ​បាន​ប៉ូលិស​ចរា​ចរ​ខណ្ឌ​ដូនពេញ ​យក​ទៅ​រក្សា​ទុក​​រង់​ចាំ​ដោះ​ស្រាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]