ហេតុការណ៍ដ៏គួរអោយរន្ធត់មួយទៀតបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានសម្លាប់ សន្តិសុខ ២​ នាក់ដោយប្រើប្រាស់កាំបិត ហើយត្រូវបានគេថតជាប់ យកទៅបង្ហោះចែកចាយគ្នាពាសពេញ អិនធើណិត។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ នៅឯប្រទេសចិន មានបុរសម្នាក់ដែលគេអះអាងថាមានជំងឺសសៃប្រសាទ បានយកកាំបិតប្រវែង ៧០ ស.ម ដេញចាក់សន្តិសុខចំនួន ៥ នាក់ដែលបានបណ្តាលអោយមានសន្តិសុខចំនួន ៣ នាក់រងរបួស និង ម្នាក់ទៀតស្លាប់នៅនឹងកន្លែង រីឯម្នាក់ទៀតស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះត្រូវបានថតជាប់ដោយទូរស័ព្ទហើយ ត្រូវបានគេបង្ហោះនិង ចែកចាយពាសពេញអិនធើណិតទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]