រាជ​ធានីភ្នំពេញ​ ៖បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាពស្រវឹង​​បាន​សន្លប់​បាត់​ស្មារតី​ប្រមាណ ​២០​នាទី​ទើបដឹង​ខ្លួន​ ដោយសារ​ជិះ​ម៉ូតូធ្លាក់​ជង្ហុក​​ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ថ្ងៃទី​៦ កក្កដា​ ​​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​​ក្នុងសង្កាត់​ស្ទឹងមាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ។​ បុរស​នោះ​ឈ្មោះ​ម៉ៅ​ អាយុ​២៩​ឆ្នាំ​ ជាជាងកាត់​កញ្ចក់​ ស្នាក់​នៅ​ក្នុង​ខណ្ឌ​​៧​មករា​ ។

ប្រភពព័ត៌​មាន​នៅកន្លែងកើត​ហេតុ​​បាន​ឱ្យដឹងថា​​ មុនពេល​កើត​ហេតុ​​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ប៊េស​ ពណ៌​ផ្ទៃ​មេឃ​ តាម​បណ្តោយ​​ផ្លូវ​លេខ​៣៧១ ពីជើង​ទៅ​ត្បូង​ ដោយ​​ស្ថាន​ភាព​ស្រវឹង​ជោកជាំ​ និងផ្លូវ​មាន​សភាព​ងងឹត​ផង​នោះ​ បានជិះ​ទៅ​ធ្លាក់​ជង្ហុក​ ហើយ​បុរស​​នោះ​មិន​​មាន​ពាក់​មួក​សុវត្ថិភាព​ ក៏​បណ្តាល​ឱ្យ​ដួលបោក​ក្បាល​នឹង​ថ្នល់​ ​សន្លប់​បាត់​ស្មារតី​ប្រមាណ​២០​នាទី​ ។ ​​ក្រោក​ពីសន្លប់​​វិញ​ បុរស​ខាង​លើ​បាន​ទូរស័ព្ទ​​ហៅ បង​ប្អូន​ឱ្យ​មក​ទទួល​យក​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]