ខេត្តប៉ៃលិន ៖ បុរស​២​នាក់​ជា​មិត្តភក្តិ​​​នឹង​គ្នា​បាន​នាំគ្នា​​ផឹក​ស៊ី​ តាំងពី​​ល្ងាច​រហូត​ដល់​យប់​ជ្រៅ ​ស្រវឹង​ធ្លាក់​ភ្នែក​​រៀង​ៗ​ខ្លួនក៏​នាំ​គ្នា​​ត្រឡប់​ទៅផ្ទះ​វិញ តែ​ដោយ​សារ​គំនុំ​​ចាស់​ពី​រឿង​តូច​ចិត្ត​តូច​ថ្លើម​នឹងគ្នា​​កាលពី​ផឹក​ស៊ី ​​លើកមុន ទើប​ធ្វើ​ឱ្យ​​មិត្តភក្តិ​ម្នាក់​ទៀត​គុំកួន​​​​ទុក​ក្នុង​ចិត្ត​ដើម​្បី​រក ​ឱកាស​វាយ​មិត្តភក្តិ​​របស់​ខ្លួន។ លុះ​ពេលដើរ​មក​​​ដល់​ពាក់​កណ្តាល​ផ្លូវ បុរស​ជាជនដៃ​ដល់​​ដែល​ចេញពី​កន្លែង​ផឹក​ស៊ី​មក​មុន បានពួន​ស្ទាក់​​លប​វាយ​ទៅ​លើ​មិត្តភក្តិ​​របស់ខ្លួន ​បណ្តាល​ឱ្យ​រង​របួស​ហើម​ដៃ និង​ស្មា​ខាង​ស្តាំ​ ។ ដោយ​ទ្រាំ​មិន​បាន​បុរស​ដែល​ត្រូវគេ​វាយ​បាន​​ឈប់​ម៉ូតូ​ដាល់​ទៅ​លើ​ជន​ ដៃដល់​ដែល​​​ជា​មិត្តភក្តិ​ត្រូវ​ចំនួន​២​ដៃ បណ្តាល​ឱ្យ​​ហើម​ភ្នែក​ខាងស្តាំ ។

ហេតុការណ៍​វាយ​តប់​គ្នា​នេះ​បាន​កើតឡើង​​កាល​ពីវេលា​ ម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃទី​៥ កក្កដា ២០១២ នៅ​តាម​ផ្លូវស្ថិត​ក្នុង​ភូមិ​អូរ​ខ្ទីង សង្កាត់​​អូរតាវ៉ៅ ​ក្រុងប៉ៃលិន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]