រាជធានីភ្នំពេញ ៖ ​កម្ម​ករឡ​នំ​បុ័ង​ម្នាក់​​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី១ ចាប់​ខ្លួន​កាលពី​វេលា​ម៉ោង​​២​និង​១៥​នាទី​រសៀលថ្ងៃទី​៧ កក្កដា ២០១២ ​ខណៈ​ពេល​ផឹក​ស្រវឹង​ឌឺ​ដង​ដាក់​គ្នា​​ក្លាយ​ជា​ទំនាស់​​ហើយ​ធាក់​កម្ម​ករ​ ដូច​គ្នា​​ម្នាក់​ទម្លាក់​ពី​លើ​ផ្ទះ​កម្ពស់​ជាង​​៣​ម៉ែត្រ បណ្តាល​ឱ្យ​​​របួស​​​សន្លប់​បាត់​ស្មារតី​​​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​​ នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។ ការ​ទាស់​​ទែង​​គ្នា​​ក្លាយ​ជា​អំពើ​ហិង្សា​​នេះ​កើត​ឡើង​នៅ​ចំណុច​ឡ​​ នំបុ័ង​ផ្ទះ​លេខ​២៤​ដេហ្សេត ​ផ្លូវលេខ​២២១ ​សង្កាត់​ផ្សារ​ដេប៉ូ​ទី១ ​ខណ្ឌទួលគោក ។

ជនដៃ​ដល់​​​ដែល​ត្រូវ​​ចាប់​ខ្លួន​​ឈ្មោះ​អ៊ុក ​ស៊ីថា ​ហៅឆក ភេទប្រុស អាយុ​៣៧​ឆ្នាំ ​ជា​កម្ម​ករ​ឡនំ​បុ័ង​ស្នាក់​នៅ​ផ្ទះឡ​នំបុ័ង​​ខាង​លើ និង​មាន​ស្រុក​កំណើត​​ភូមិ​ទួល​ចារ ឃុំ​ទួល​ចារ ស្រុក​សំរោង ខេត្ត​តាកែវ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​គន គន្ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​ជា​កម្ម​ករ​ដូច​គ្នា​​ស្នាក់​នៅជា​មួយ​គ្នា​រង​របួស​ធ្ងន់​កំពុង​សម្រាក​ ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]