រាជធានីភ្នំពេញ ៖ ដំណឹងឈឺចិត្តស្អិត ទ្រូងរឿងបែក ស្នេហាចាស់របស់ នី មុនីនាថ អាចនឹងលែងកើត មានទៀតហើយ បន្ទាប់ពីតារាស្រីរូបនេះ រកឃើញស្នេហ៍ថ្មី ជាបុរសវ័យក្មេងស្រស់ សង្ហារឆ្ងាយជាងសង្សារ ចាស់លោកកែវ កុសល្យ។ ថ្មីៗនេះ នាងបណ្តើរ កំលោះសង្ហារមុខ ស្រស់ជាសង្សារចូលរួម ពិធីមង្គលការតារា ចម្រៀង ឆ័យ លីដាឡែន បង្អួតគេឯងពិសេស គឺចង់បញ្ឈឺអតីតគូស្នេហ៍ ដែលបណ្តើរ គូដណ្តឹង ចូលរួមកម្មវិធី នេះដែរ។ 

ក្រោយពីអតីត តារាសម្តែងលោកកែវ កុសល្យ ត្រៀមរៀបការជាមួយនឹងអ្នកមេម៉ាយ ម្ចាស់ហាងកាត់ដេរ នី មុនីនាថ មិនបានបង្អង់យូរក្នុងការជ្រើសរើស គូស្នេហ៍ថ្មីភ្លាមៗដែរ ដូចពាក្យចាស់ថា «ធ្វើស្រែទាន់ក្តីដី រកស្នេហ៍ថ្មីទាន់ក្តៅចិត្ត» នោះ។ 

កន្លងមកតារាសម្ដែង លោកកែវ កុសល ដែលល្បីថា មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ ជាច្រើនឆ្នាំហើយ ជាមួយកញ្ញា នី មុនីនាថ នោះ បានសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយនារីផ្សេង ហើយកាលពីថ្ងៃទី២០ ធ្នូ ២០១៥ បន្ទាប់ពីដំណឹងស្នេហា ប្រះឆារបស់អ្នកទាំងពីរបាន ផ្ទុះឡើងកាលពីពាក់ កណ្តាលឆ្នាំមុន។ ក្នុងពិធីមង្គលការតារាចម្រៀង ឆៃ លីដាឡែន  នី មុនីនាថ បានបង្ហាញពីទឹកមុខញញឹម បិទមាត់មិនជិតដែលបង្ហាញថា នាងមិនមានជំងឺឈាមកក ក្នុងទ្រូងដូចគេលើកឡើងឡើយ ព្រោះតែបានបណ្តើរ បុរសសង្ហារ វ័យក្មេងម្នាក់ យ៉ាងជិតស្និទ្ធ។

គេនៅមិនទាន់ អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង រូបនេះបាននៅឡើយទេ កាលពីម្សិលមិញ ប៉ុន្តែបើ យោងតាមការ បញ្ជាក់ពីអ្នកស្និទ្ធិនឹងនាងលើកឡើងថា បុរសនោះពិតជាគូ ស្នេហ៍ថ្មីរបស់ នី មុនីនាថ ដែលនាងទើបរកបានថ្មីៗនេះ ហើយបុរសនោះគឺជា អាណិកជននៅសហរដ្ឋអាមេរិក។ ប្រភព ដដែលបញ្ជាក់ដែរថា នី មុនីនាថ នៅមិនទាន់លាតត្រដាងរឿង ស្នេហាថ្មីប្រាប់មិត្តភ័ក្កិនៅឡើយ ប៉ុន្តែគេដឹងថា បុរសសង្ហារវ័យ ប្រមាណ៣០ឆ្នាំនោះគឺជាអ្នកជួយស្អំ បេះដូងនាងពីការរបួល ស្នេហ៍ចាស់។ 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន