ខេត្ត​ព្រះ​សី​ហនុ​ ៖ គ្រោះ​ថ្នាក់​​​ដ៏​​រន្ធ​ត់​​មួយ​​​បណ្តាល​ឱ្យ​មនុស្ស​​​ម្នាក់​​​ស្លាប់​​​ ​បាត់​បង់​ជី​វិត​​ និង​​១៤​នាក់​​ទៀត​​​រង​របួស​​​ធ្ងន់​ និង​​​ស្រាល​​ក្នុង​ហេតុ​ការណ៍​រថយន្ត​​​​ទេ​ស​ចរណ៍​​​​ចំណុះ​​៤៥​កៅ​អី​​​ ដែល​ជិះ​ដោយ​ក្រុម​និស្សិត​​​​​នៃ​​វិទ្យា​​ស្ថាន​​មួយ​ក្នុង​​​ខេត្ត​តា​ កែវ បា​ន​បុក​គ្នា​ជា​មួយ​​​រថយន្ត​ម៉ាក​​​ហ៊ី​យ៉ាន់​ដាយ​​​ ដែល​ដឹក​​​សិស្ស​​​សាលា​បឋម​សិក្សា​​​ឯក​ជន​​មួយ​ ។
​​គ្រោះ​ថ្នាក់​​​​ ចរាចរណ៍​នេះ​​ បាន​កើ​តឡើង​​​កាល​ពី​វេលា​ម៉ោង​​​​៨និង​​៣០​នាទី​​​ព្រឹក​ថ្ងៃ​ទី​​​៨ ​កក្ក​ដា​ ​​នៅ​ចំណុច​​​​ចំណោត​​​​លោក​យាយ​​ម៉ៅ​​ ស្ថិត​ក្នុង​​​​ភូមិ​​៣ សង្កាត់​លេខ​​៣ ក្រុង​ព្រះ​សី​ហនុ​​ ។ នេះ​ជា​​ហេតុ​ការណ៍​​ប៉ះ​ទង្គិច​​គ្នា​​​​​​គួរ​​ឱ្យភ្ញា​ក់​ផ្អើល​​​មួយ​ ទៀត​​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៤​​ ដែល​ក្រោយ​​​ពី​មាន​ការ​​​ស្ងប់​ស្ងាត់​​​អស់​មួយ​រយៈ​ពេល​កន្លង​​មក​​ ។

​លោក​​​វរសេនីយ៍​​​ទោ ព្រហ្ម​ ពៅ ​នាយ​ការិ​យា​ល័យ​​​ចរាចរ​​ខេត្ត​​​ឱ្យ​ដឹង​ថា ​​ក្នុង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​​​​ដ៏​​​​រន្ធត់​​នេះ​ បាន​បង្ក​​ឱ្យ​មនុស្ស​​​ស្លាប់​​​ ម្នាក់​​និង​​១៤​នាក់​​រង​របួស​​ធ្ងន់​ និង​ស្រាល​ ​ហើយ​ត្រូវ​​​បាន​ដឹក​​​យក​ទៅ​​សង្គ្រោះ​​​នៅ​គ្លីនិក​​ឯកជន​​​ចំនួន​​២​ ក្នុង​​​ក្រុង​ព្រះ​សីហនុ​​ ។​ ​មន្ត្រី​​​​សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា ​រថយន្ត​​​បង្ក​ហេតុ​​​ម៉ាក​ដេ​​វ៉ូ​​ ពណ៌​សលាយ​ខៀវ ​​​​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​​​ ហ៊ុន​ ដា​រ៉ា បាន​បើក​​​បរ​ក្នុង​​​ទិ​ស​ដៅ​​​ពី​ខេត្ត​​​តា​កែ​វ​ ដោយ​​ឆ្លង​កាត់​​​ខេត្ត​កំពត​​ ឆ្ពោះទៅ​​​កាន់​ក្រុង​ព្រះ​​សី​ហនុ​​​ ដោយ​ដឹក​​ក្រុម​និស្សិត​​​នៃវិទ្យា​ស្ថាន​​សន្ត​ប៉ូល​ ដែល​មាន​​​ទី​តាំង​​​​​​ក្នុង​ស្រុក​ត្រាំ​កក់​​ ខេត្ត​​តា​កែ​វ​ ចំនួន​​៥០​នាក់​​​​ទៅ​កម្សាន្ត​នៅ​ក្រុង​ព្រះ​សី​ហនុ​​ ។ ក្រោយ​ពេល​កើត​ហេតុ​​ អ្នក​​បើក​បរ​បាន​រត់​គេ​ច​ខ្លួន​​​ ។ ចំណែក​រថយន្ត​​​​​​​មួយ​​គ្រឿង​​ទៀត​​ម៉ាក​​ ហ៊ី​យ៉ាន់​ដាយ​​ ពណ៌​ខៀវលាយ​ក្រហម​ ​​ផ្ទុក​​មនុស​្ស​ប្រុស​​-ស្រី​ចំនួន​​​១៦​នាក់​​ទាំង​​​អ្នក​បើក​បរ​​​ ក្នុង​នោះ​​​ស្រី​​១០​នាក់​​ ប្រុស​​៦នាក់​ ​ដែល​រថយន្ត​នេះ​ជា​កម្ម​​សិទ្ធិ​​​របស់​​អ្នក​បើក​​បរ​​​ឈ្មោះ​​សួន​ ​ចំរើន​ ​ភេទ​​ប្រុស​ ​អាយុ​​​៥៩​ឆ្នាំ ​មាន​ទី​លំនៅ​​​​ឃុំ​សិត្បូ ស្រុក​ស្អាង​​ ខេត្ត​​កណ្តាល​​ មិន​មាន​រង​​​របួស​​​ទេ និង​​​​បើក​បរ​ក្នុង​​​ទិស​​ដៅពី​​ក្រុង​​តា​ខ្មៅ ​ខេត្ត​កណ្តា​ល​​​ ឆ្ពោះ​​​ទៅ​កាន់​ក្រុង​ព្រះ​សី​ហនុ​​​ ក្នុង​គោល​បំណង​​ទៅ​កម្សាន្ត​​​ដូច​ក្រុម​​​និស្សិត​មក​ពី​ខេត្ត​​​​តា​កែ​វ ​ដែរ​ ។

​ចំពោះ​​​​អត្ត​សញ្ញា​​ណ​​ជន​រង​គ្រោះ​​​ទាំង​​១៥​ នាក់​​​រួម​មាន ​១-​ឈ្មោះ​​ លោក​​តា​ ស៊ុន ​អាយុ​​​៦៩​ឆ្នាំ ​មាន​ទី​លំ​នៅ​​ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​​ បានស្លាប់​ ២-ឈ្មោះ​​អៀប ​ស្រីណែត​​ ​អាយុ​​១៦​ឆ្នាំ​ ​មាន​ទី​លំ​នៅ​ភូមិ​​ព្រែក​កណ្តៀង​​ ឃុំ​ព្រែក​កណ្តៀង​ ស្រុក​​​ពាម​រក៍​ ខេត្ត​ព្រៃ​វែង​​ ជា​​​កម្ម​ការិនី​​រោង​ចក្រ​​​​ របួស​ស្រាល​ ៣-​ឈ្មោះ​​​ចាន់ ​ស្រីណូ ​​អាយុ​​១៨​ឆ្នាំ​ មានទី​លំនៅ​​​​ភូមិ​ព្រែក​​កណ្តៀង​ ឃុំ​​ព្រែក​កណ្តៀង​ ស្រុក​​​ពាម​រក៍​ ខេត្ត​ព្រៃ​វែង​​ ជា​កម្ម​ការិនី​​រោង​ចក្រ​​ របួស​ស្រាល​ ៤-ឈ្មោះហុំ ឡៃ​ហៀង​ ​ភេទ​ស្រី​​ អាយុ​​១៩​ឆ្នាំ ​​មាន​ទី​លំនៅ​​ភូមិ​ព្រែក​កណ្តៀង​​ ឃុំ​ព្រែក​កណ្តៀង​​ ស្រុកពាម​រក៍​​ ខេត្ត​ព្រៃ​​វែង​ ជា​​កម្ម​ការិនី​រោង​ចក្រ​​ របួស​ស្រា​ល ៥-​ឈ្មោះ​​យាប ភាន់​ ​អាយុ​​២០​ឆ្នាំ ​​មានទី​លំនៅ​​ភូមិ​ព្រែក​កណ្តៀង​ ឃុំ​ព្រែក​​កណ្តៀង​​​ ស្រុក​​ពាមរក៍​ ជា​កម្ម​ការិនី​​​រោង​ចក្រ​​ របួស​ស្រាល​ ៦-ឈ្មោះ​ហឿន ​ធា ​អាយុ​​​១៨​ឆ្នាំ​ ​មានទី​លំនៅ​ភូមិ​​ព្រែក​​កណ្តៀង ឃុំ​ព្រែក​កណ្តៀង​ ​​ស្រុក​​​ពាម​រក៍​ ខេត្ត​ព្រៃ​វែង​​​ ជា​​​កម្ម​ការិនីរោង​ចក្រ​​​ របួស​ស្រាល​ ៧-ឈ្មោះ​​អ៊ុង វិត​​ ភេទ​ប្រុស​ ​អាយុ​៦៥​ឆ្នាំ​ ​មានទី​លំនៅ​​​ឃុំ​​ស្វាយ​​​រលំ​​​ ស្រុក​​​ស្អាង​​ ខេត្ត​កណ្តាល​ ​​របួស​ស្រាល​ ៨-ឈ្មោះ​​ជុក កែវ​ ភេទ​​​ប្រុស​​ អាយុ​​​៧៣​ឆ្នាំ​​ មានទី​​​ភូមិ​​​​ពោធិ៍​​រាមា​ ឃុំ​​ព្រែក​​ស្តី​ ស្រុក​​កោះ​ធំ​​ ខេត្ត​កណ្តាល​ ​របួ​ស​ស្រាល ​៩-ឈ្មោះ​អឹុម អ៊ុន ​ភេទ​ប្រុស​​ អាយុ​​​៦៦​ឆ្នាំ​​ មាន​ទី​​លំ​នៅ​ភូមិ​​​ស្វាយ​​​​​រលំ​ ស្រុក​ស្អាង​​ ខេត្ត​​កណ្តាល​​ របួស​​ធ្ងន់​​​ ១០-ឈ្មោះ​ធៀម ​ធីតា ​អាយុ​​​២០​ឆ្នាំ មា​ន​ទី​លំនៅ​​​ភូមិ​ព្រែក​កណ្តៀង​​ ឃុំ​ព្រែក​កណ្តៀង​​ ស្រុក​ពាមរក៍​​ ខេត្ត​ព្រៃ​វែង​​ ជា​​កម្មការិនី​រោង​ចក្រ​របួស​ស្រាល​ ១១-ឈ្មោះ​រុណ សុវណ្ណ ​អាយុ​​១៨​ឆ្នាំ​ មានទី​លំនៅ​ភូមិ​​ព្រែក​កណ្តៀង ឃុំ​​ព្រែក​កណ្តៀង​​ ​ស្រុក​ពាម​រក៍​ ខេត្ត​ព្រៃ​វែង​​ ជា​​កម្មការិនី​​ របួ​ស​​ស្រាល​ ​​១២-ឈ្មោះហួរ គឹមឡាន ​អាយុ​១៥​ឆ្នាំ​ មានទី​លំនៅ​ភូមិ​ព្រែក​កណ្តៀង​ ឃុំ​ព្រែក​កណ្តៀង​​​ ស្រុក​ពាម​រក៍​ ខេត្ត​ព្រៃ​វែង​​ ​ជា​កម្ម​​ការិនី​រោង​ចក្រ​​ របួស​​​ស្រាល ១៣-​ឈ្មោះ​​ហួ គឹម​ឡែន ​​អាយុ​​១៨​ឆ្នាំ​ មានទី​លំនៅ​ភូមិ​ព្រែក​កណ្តៀង​ ឃុំ​ព្រែក​កណ្តៀង​​ ស្រុក​ពាម​រក៍​ ខេត្ត​ព្រៃ​វែង​​ ជា​កម្ម​ការិនី​រោង​ចក្រ​​ របួស​ស្រាល​ ១៤-​ឈ្មោះ​​រាន ​ចំរើន​ ​​អាយុ​​​១៨​ឆ្នាំ​​ មាន​ទី​លំ​នៅ​​​ភូមិ​​ព្រែក​​កណ្តៀង​​ ឃុំ​ព្រែក​កណ្តៀង​ ស្រុក​ពាមរក៍ ខេត្ត​ព្រៃ​វែង​​ ជា​​​​កម្ម​ការិនី​រោង​ចក្រ​​ ​របួស​ស្រាល​ ​និង​​១៥-​ឈ្មោះ​ នួន ពែង​ ​ភេទ​ប្រុស អាយុ​​៦៩​ឆ្នាំ​ ​មានទី​លំនៅ​​​​ឃុំ​​ស្វាយ​​រលំ​ ស្រុក​ស្អាង​​ ខេត្ត​កណ្តាល​​ របួស​ធ្ងន់ ។

​យោង​​​តាម​សាក្សី​​​​ដែល​​​ឃើញ​​ហេតុ​ការណ៍​​​​​បាន​ ​​​និយាយ​​​ទាំង​​ការ​រន្ធ​ត់​​ថា នៅ​​ពេល​កើត​ហេតុ​​​ខណៈ​​​​គាត់​​​ជិះ​ម៉ូតូ​​​ចេញ​ពី​ផ្សារ​​​ឃ្លាំង​​​លើ​ ​ មក​​​កំពង់​​ផែ​ ក៏​បាន​​​ឃើញ​រថយន្ត​​​​៣គ្រឿង​​​បើក​វ៉ា​​​ម៉ូតូ​​​បន្ត​បន្ទាប់​​គ្នា ។ ក្រោយ​​មក​រថយន្ត​​​​​បើក​ក្រោយ​​គេ​​ ​​ម៉ាក​​ដេវ៉ូចំណុះ​​៤៥​កៅ​​អី​​ បាន​បើក​វ៉ា​​​រថយន្ត​​​តូច​មួ​យ​គ្រឿង​​​ ហើយ​មាន​​បំណង​​​វ៉ា​​រថយន្ត​​​​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​​ទៀត​ ប៉ុន្តែ​​​នៅ​ពេល​​​​ងាក​ក្បាល​​​​​ប្រុង​​វ៉ា​​​ក៏​មាន​​​​រថយន្ត​​​កុង​តឺ ​ន័រ​​​​មួយ​គ្រឿង​​​ទៀត​​​បាន​បើក​​​បញ្ច្រាស​​​ទិស​មក​​​​​​ដល់​​ខណៈ​​នោះ ​គាត់​​​បាន​ឃើញ​រថយន្ត​​​ចំណុះ​​៤៥​កៅ​អី​​​នោះ​បាន​​​រេចង្កូត​​​​មក​ ស្តាំ​​​ដៃ​​វិញ​ ហើយ​ក៏​​​បុក​​​គូទ​រថយន្ត​​​​​ហ៊ីយ៉ាន់​​​​​ពេញ​ទំហឹង​​​ បណ្តាល​ឱ្យ​​​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​ធ្លាក់​​​​ថ្នល់​ ហើយ​​ក្រឡាប់​​២​-​៣​ត្រឡប់​​ទៅ​ក្នុង​​ជ្រោះ​​​​​​ ដោយ​​​ទើ​រលើ​​កូន​ឈើ​​​ក្នុង​ជ្រោះ​​ជម្រៅ​​​ប្រហែ​ល​​៨​ម៉ែត្រ​​​ពី​ផ្លូវ ​​​ជាតិ​​​លេខ​​៤ ឯ​រថយន្ត​​​ក្រុង​​​ចំណុះ​៤៥​កៅ​អី​​​បា​ន​បើកទៅ​​ប្រហែល​​​៥០០​​ម៉ែត្រ​​​ ទើប​ឈប់​​ ហើយ​​​អ្នក​បើក​បរ​​​ក៏​រត់​​​គេច​​ខ្លួន​​តែ​​ម្តង ។

រថយន្ត​​កូរ៉េ​​១តោន​កន្លះ​​ដឹក​កម្មករ​​បុក​រថយន្ត​ទួរីស​​របួស​ធ្ងន់​​​-ស្រាល​ជាង​​៣0នាក់​

ខេត្ត​កំពត ៖ ​យ៉ាង​ហោច​ណាស់​​​​មាន​មនុស្ស​​ជាង​​៣០​នាក់​​ជា​កម្ម​ករ​​​នៅ​កាស៊ីណូ​​ និង​កម្ម​ការិនី​រោង​ចក្រ​​​​កាត់​ដេរ​​​​​យីហោ​​​​ ឃ្យូ​អឹម​អាយ ​នៅ​ចោម​ចៅ​​​បាន​រង​​របួស​​​ធ្ងន់​​ និង​ស្រាល​​ ត្រូវ​បាន​​​នគរ​បាល​​​ចរាចរ​​ខេត្ត​​​ដឹក​​ទៅ​​​​សង្គ្រោះ​​​នៅ​ម​ន្ទីរ​​​ ពេទ្យ​​​កំពត ។ ​​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​នេះ​ បាន​កើត​ឡើង​​​​កាល​ពី​​វេលា​ម៉ោង​​​៧និង​​៤៥​នាទី​ព្រឹក​ថ្ងៃទី​​​៨ កក្ក​ដា​ ​នៅ​​លើ​​កំណាត់​​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ភូមិ​​កែប​ថ្មី ឃុំ​បឹង​​ទូក​ ស្រុក​ទឹ​ក​ឈូ រវាង​​រថយន្ត​​​កូរ៉េ​​ចំណុះ​​១តោន​កន្លះ​ ពណ៌​ស​ ​​​បុ​ក​ជា​មួយ​រថយន្ត​​​​ទួរីស​​សាំ​យ៉ុង​​ចំណុះ​​​១២​កៅ​អី​ ពណ៌​លឿង​​ ​​​​។ ​អ្នក​បើក​បរ​​រថយន្ត​​ទួ​រីស​ឈ្មោះ​​ ស្រ៊ន​ សារ៉ាត់ ​ភេទ​ប្រុស​ ​អាយុ​​៣០​ឆ្នាំ​ មានទី​លំនៅ​​ស្រុក​​​​កញ្ជៀច​​ ខេត្ត​​ព្រៃ​​វែង​​ បាន​រង​របួស​​​​បាក់​ជើង​​​ខាង​ឆ្វេង​​ និង​​កែង​​ដៃ​ឆ្វេង​​​ ឯ​កម្ម​ការិនី​ជាង​​​១០​នាក់​​​​បាន​រង​របួស​​ធ្ងន់ និង​ស្រាល​​ ឯ​អ្នក​​បើក​បរ​​រថយន្ត​​​កូរ៉េ​​បាន​​ចុះ​​ពី​រថយន្ត​​​រត់​គេច​​ខ្លួន​ បាត់​ ។

តាម​​​សម្តី​​​មន្ត្រី​សមត្ថ​កិច្ច​​​​ឱ្យដឹង​ថា ​​នៅ​វេលា​ម៉ោង​​​​ខាង​លើ​​​​​អ្នក​ឃើញ​​ហេតុការណ៍​​បា​ន​​ឱ្យ​សមត្ថ​កិច្ច​ ​​ដឹង​ថា ​ដំបូង​​​គេ​ឃើញ​​​រថយន្ត​​​កូរ៉េ​​ចំណុះ​​​១តោន​កន្លះ​​​ ជា​រថយន្ត​​ដឹង​កម្ម​ករ​ធ្វើ​ការ​នៅ​​កាស៊ីណូ​​​ ​បាន​ដឹក​កម្មករ​ពេញ​​រថយន្ត​​​មាន​ស្រី​មាន​ប្រុស​​ បើក​មក​ពី​ទិស​​​ខាង​លិច​​យ៉ាង​លឿន​​ លុះ​មក​ដល់​​ចំណុ​ចផ្លូវ​​​កោង​​​ខាងកើត​ផ្លូវ​​​បំបែក​​​ចូល​​កែប​ថ្មី​ ចម្ងាយ​​​៧០​ម៉ែត្រ​​​ ក៏​បា​ន​រេ​ចង្កូត​​​ទៅ​បុក​​​រថយន្ត​ទួរីស​​​ដែលដឹក​​កម្ម​ការិនី​​​រោង​ ចក្រកាត់​ដេរ​​​​បណ្តាល​ឱ្យ​​​​​​រថយន្ត​​​​​ខូច​ខាត​​ខ្ទេច​​ផ្នែក​​ខាង​ មុខ​យ៉ាង​​ដំណំ​​ ។ រី​ឯ​​អ្នក​ជិះ​​​​ក្នុង​រថយន្ត​​ទាំង​សង​ខាង​​​​របួស​​​​ធ្ងន់​​​ ​​​ស្រាល​ជាង​​៣០​នាក់​​ ។ មន្ត្រី​​​នគរ​​បាល​​​ឱ្យ​ដឹងទៀត​ថា ​​​ក្រោយ​ពេល​កើត​ហេតុ​​អ្នក​បើក​បរ​​​ខាង​រថយន្ត​​​​កូរ៉េ​​បាន​គេច​ខ្លួន​ ​​​​​ រី​ឯ​​អ្នក​បើក​បរ​​​​​រថយន្ត​ទួរី​ស​​​ ត្រូវ​បាន​សមត្ថ​កិច្ច​​​ចរាចរ​​ដឹក​ទៅ​​​សង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​ សម្ភព​​បូក​គោ​ រួម​ជា​មួយ​​​កម្ម​ការិនី​​​របួស​ធ្ងន់​​ និង​ស្រាល​​​មួយ​ចំនួន​ផង​​ ។

​មន្ត្រី​ប៉ូលិស​​ឱ្យ​ដឹង​ថា ​​រថយន្ត​​​ទួរីស​​​​ដឹក​កម្ម​ការិនី​​​​បម្រុង​​​ឡើង​​ទៅ​​​លេង​ភ្នំ​​ បូកគោ​ រី​ឯ​​រថយន្ត​​កូរ៉េ​ ដឹក​កម្ម​ករ​​​បម្រុង​​​ទៅ​ផ្សារ​​​ក្រុង​កំពត​ ​ក៏​ជួ​ប​ហេតុ​ការណ៍​​​ប៉ះ​ទង្គិច​​​គ្នា​​ តែ​ការ​ប៉ះ​ទង្គិច​​​​គ្នា​នេះ​​គឺ​នៅ​ចំណុច​​​​ផ្លូវ​ជាតិ​​​​​ចម្ងាយ​ពី​ ផ្លូវ​បំបែក​​ឡើង​ភ្នំ​បូក​គោ​​ ជិត​ពីរ​​​​​គីឡូ​ម៉ែត្រ​​​​​​ ។ ​​ក្នុង​ហេតុ​ការណ៍​​​នេះ ​ពុំ​បណ្តាល​​ឱ្យ​គ្រោះ​ថ្នាក់​​​​ដល់​ជីវិត​​​អ្នក​ជិះទេ​​ ។

​គួរ​រំលឹក​​​ផង​​ដែរ​​ថា នៅ​ចំណុច​កើត​ហេតុ​នេះ​ រថយន្ត​​​​តែង​​​ជួប​និង​​​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ជា​ញឹក​ញាប់​​ផង​ដែរ​​ ​នា​ពេល​កន្លង​មក​​ ពីព្រោះ​​​ចំណុច​​​​នេះ​​​​ជា​ផ្លូវ​​​​​កោង​ ដូច្នេះ​​​អ្នក​បើក​បរ​​​​យានយន្ត​​គ្រប់​ប្រភេទ​​​​ត្រូវ​តែ​​បង្កើន​​​​ ការ​​ប្រុង​ប្រយ័ត្ន​​​​ផង​ដែរ​ ពេល​មក​ដល់​​​ចំណុច​​នេះ​​​​​ ចៀ​ស​វាង​​​​មាន​គ្រោះ​ថ្នាក់​​​ជា​យ​ថា​​ហេតុ​​ទៅ​ថ្ងៃ​មុខ​​​ទៀត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]