បុរសចំនាស់ម្នាក់ត្រូវបានប៉ូលិសចុះឃាត់ខ្លួនបន្ទាប់ពីបាន ទទួលពាក្យបណ្តឹងពីម្តាយរបស់ក្មេងប្រុសម្នាក់ថា បុរសចំនាស់នោះបានប្រើប្រាស់កាំភ្លើង បាញ់ទៅលើកូនប្រុសរបស់គាត់បណ្តាលអោយរបួស ដោយសារតែកូនប្រុសគាត់លេងផាវ​ នៅក្បែរផ្ទះរបស់គាត់។

ដោយយោងទៅតាមគេហៈទំព័រ fox2now ចុះផ្សាយកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១២ បានអោយដឹងថា បុរសចំនាស់នោះមានឈ្មោះ William Prada អាយុ ៥៦ ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើង នៅរដ្ឋ Califonia សហរដ្ឋអាមេរិច។ តាមសម្តីសារភាពរបស់ ជនដៃដល់បានអោយដឹងថា ដំបូងមានក្មេងអាយុ ប្រហែល ១១ ឆ្នាំ ២ នាក់មកលេងផាវនៅក្បែរផ្ទះរបស់គាត់ ដោយសារតែគាត់កំពុងតែសម្រាក នៅពេលថ្ងៃត្រង់គាត់មិនចង់អោយ មានសម្លេងរំខាននោះទេ ដូច្នេះហើយគាត់ក៏បានដេញពួកគេ ប៉ុន្តែគេមិនស្តាប់សោះ បន្ទាប់មកគាត់ក៏យកកាំភ្លើងបាញ់ទៅលើ ក្មេងម្នាក់ក្នុងចំនោមក្មេងទាំង ២ ត្រូវចំភ្លៅមួយគ្រាប់ បន្ទាប់មកពួកគេក៏បានគេចខ្លួនបាត់ទៅ ស្រាប់តែស្អែកឡើងប៉ូលិសក៏បានចុះឃាត់ខ្លួនលោកតែម្តង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]