ខេត្ត​កណ្តាល ៖ យុវជន​ម្នាក់​​ត្រូវបាន​ស្ត្រី​កូន​មួយ​ប្តឹង​ចោទ​​ប្រកាន់​​ថា បាន​ប្រព្រឹត្ត​​អំពើ​អាស​មក​លើ​រូប​រាង​កាយ​​របស់​គាត់​ដោយ​ចាប់​ឱប និង​ស្ទាប​​សុដន់​កាលពី​វេលា​ម៉ោង​៨​យប់​​ថ្ងៃទី​៧ កក្កដា ២០១២ ​នៅ​ចំណុច​ផ្លូវ​លំ​ក្បែរ​​ផ្ទះ ស្ថិត​ក្នុងភូមិ​ព្រែក​តាពៅ សង្កាត់​​ដើម​មៀន ​ក្រុង​តា​ខ្មៅ ។

យុវជន​សង្ស័យ​​ត្រូវបាន​ប៉ូលិស​​ក្រុង​តា​ខ្មៅ ចាប់​​ខ្លួន​បន្ទាប់​ពី​​ទទួល​ពាក្យ​បណ្តឹង​របស់​ស្ត្រី​​រង​គ្រោះ និង​នាំ​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​​ក្រុង​តា​ខ្មៅ ​ដើម្បី​ធ្វើ​ការ​​សួរនាំ ។ លោក​កេត វ៉ាន់​ថា ​នាយ​ផ្នែក​​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​បាន​ឱ្យ​ដឹង​ថា យុវជន​សង្ស័យ​ដែល​ចាប់​ខ្លួន​​ឈ្មោះ​ជា ចិត្ត អាយុ​១៩​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​​-ឃុំ​កើតហេតុ​ខាងលើ​ ​ជា​កម្ម​ករ​ឡ​ឥដ្ឋ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]