intoMobile អោយដំណឹងមកថា Risto Siilasmaa ប្រធានក្រុមហ៊ុន Nokia បានផ្តល់បទសំភាសន៍តាម TV មួយនៅប្រទេស ហ្វាំងឡង់ថាក្រុមហ៊ុន Nokia មានផែនការទី 2 សំរាប់សង្គ្រោះបន្ទាន់ក្នុងករណីដែល Windows Phone មិនប្រទះភាពជោគជ័យ ។ តែ Risto Siilasmaa មានសង្ឃឹមយ៉ាងពេញទំហឹងថា Windows Phone ប្រាកដជាជោគជ័យ មិនតែប៉ុណ្ណោះថែមទាំងសរសើរ Stephen Elop, CEO របស់ក្រុមហ៊ុន Nokia ថាធ្វើការបានល្អ មានភាពជឿជាក់ ។ Risto Siilasmaa ប្រធានក្រុមហ៊ុន Nokia មិនបានបញ្ជាក់ផែនការទី2 សង្គ្រោះបន្ទាន់នោះជាអ្វីទេ តែខាង IntoMobile ជឿជាក់ថា ផែនការទី2 សង្គ្រោះបន្ទាន់នោះគឺលក់ក្រុមហ៊ុនទៅអោយ Microsoft តែក៍មានដំណឹងមកដែរថាក្រុមហ៊ុន Samsung ក៍ចង់ទិញក្រុមហ៊ុន Nokia ដែរ ។
យើងចាំមើលទាំងអស់គ្នាថាតើ សន្លឹកបៀចុងក្រោយនោះជាអ្វី ? តើហ្គេមនេះក្រុមហ៊ុន Nokia នឹងជ្រើសរើសផ្លូវណា ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]