អូស្ត្រាលី៖ បណ្តាញសង្គមយក្ស Facebook និងក្រុមហ៊ុន Google បានកំពុងប្រជែងគ្នាដណ្តើមយក ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ដែលបាន បង្កើត App ដ៏ពេញនិយមមួយដែលមានអ្នក ចុចទាញយក (download) ជាង ៥០០,០០០ ដង។

ក្មេងប្រុសនោះមានឈ្មោះថា Ben Pasternak ដែលរូបគេបានបង្កើតហ្គេមដ៏ សាមញ្ញមួយឈ្មោះ Impossible Rush ដែល ធ្វើឲ្យ តារាង Chart របស់ App Store កើនឡើង ខ្លាំង តាំងពីពេលហ្គេម នោះចេញ ដំបូងកាលពី ខែតុលា មកម្ល៉េះ។ App របស់គេពេលនេះបា ន តាមទាន់ App របស់ Vine, Google និង Twitter។


App ហ្គេមរបស់ Pasternak ដែលពេលនេះតាមទាន់ App របស់ Vine, Google និង Twitter

នាយកដ្ឋានផ្ទៃក្នុងរបស់ Facebook បានអញ្ជើញ កុមារ Pasternak មកទស្សនកិច្ចទីស្នាក់ការ របស់ក្រុមហ៊ុន ដែលមាន ទីតាំងនៅរដ្ឋ California ខណៈដែលក្រុមហ៊ុន អនុប្រធាន ក្រុមហ៊ុន Google ក៏បានអញ្ជើញ Pasternak ទៅទីស្នាក់ការ ក្រុមហ៊ុនរបស់គេផងដែរ។

Pasternak គឺជាក្មេងម្នាក់ក្នុងចំណោមក្មេងទាំង ៤៥០ នាក់ ដែលយល់ព្រមចូលរួម កម្មវិធីដែលឧបត្ថម្ភដោយ ក្រុមហ៊ុន Google និង MIT មានឈ្មោះថា Hack Generation Y ដែលកម្មវិធីនេះ តំរូវឲ្យ សិស្សវិទ្យាល័យ ធ្វើការបង្កើត ផលិតផល របស់ពួកគេដោយ ប្រើពេលត្រឹម ៣៦ ម៉ោង។ លោក Michael Matias ដែលជាអ្នករៀបចំកម្មវិធី ខាងលើបានឲ្យដឹងថា៖ Pasternak គឺជាសហគ្រិន វ័យ ក្មេង និងមានមហិច្ឆិតា គេបានបង្ហាញ ប្រាប់ពិភពលោក ថាអាយុគ្រាន់ តែជាតួលេខប៉ុណ្ណោះ។ app ដែលប្រើ សំរាប់ទូរស័ព្ទ iPhone របស់គេ  ពិតជាគួរឲ្យចាប់អារម្មណ៍ ដែលគ្មាននរណា ម្នាក់គិតថា ជាស្នាដៃរបស់គេអាយុ ១៥ឆ្នាំ នោះឡើយ”

គួរបញ្ជាក់ផងដែរថា កុមារា Ben Pasternak មកពីទីក្រុង Sydney ប្រទេសអូស្ត្រាលី បានបង្កើត ហ្គេមរបស់ iPhone ជាមួយនឹង ក្មេងដទៃទៀតនៅ ទីក្រុង Chicago។ គាត់បានប្រាប់ថា ការដែលជំរុញ ទឹកចិត្តខ្លាំង បំផុតរបស់គាត់ គឺការដែលដឹងថា app ដែលគាត់ បង្កើតគឺបាន ជួយឲ្យ ការរស់នៅ របស់មនុស្សសាមញ្ញ និងងាយស្រួលជាងមុន។ គាត់បានបន្តថា គ្មានអ្វីដែលរីករាយជាង ការដែលឃើញមនុស្សប្រើប្រាស់ ការ បង្កើតរបស់គាត់នោះទេ៕


កុមារា Ben Pasternak ដែល Facebook និងក្រុមហ៊ុន Google កំពុងចាប់អារម្មណ៍រូបគេ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]