អាមេរិក ៖ យោងតាម ក្រុមអ្នកវិទ្យាសាស្រ្ត NASA បានឲ្យដឹងថា អាចម៍ផ្កាយដ៏ធំ ដែលមានទំហំប៉ុន តារាងបាល់ទាត់ ៥ ដង នឹងមកជិតផែនដី នៅថ្ងៃ ២៦ មករាខាងមុខនេះហើយ។

អាចម៍ផ្កាយ ដែលមានឈ្មោះថា 2004 BL86 ត្រូវបានក្រុមអ្នកវិទ្យសាស្រ្ត NASA ស្រាវជ្រាវឃើញថា វាមានទំហំ ស្មើនឹង តារាង បាល់ទាត់ ៥ ដងនោះ នឹងមកជិតផែនដី នាថ្ងៃ ២៦ មករា វេលាម៉ោង ១១៖២០ នាទីថ្ងៃត្រង់ (ម៉ោង ក្នុងសហរដ្ឋអាមេរិក ) ខណៈម៉ោងក្នុងស្រុកខ្មែរ គឺ ម៉ោង ១១៖២០ នាទីយប់ ក្នុងល្បឿន ៥៦,៣២៧ ម៉ែត្រ ក្នុងមួយវិនាទី ហើយ ក្រុមអ្នកវិទ្យាសាស្រ្ត NASA បានប្រកាស ទៀតថា គ្រប់គ្នា មិនត្រូវ ភ័យស្លន់ស្លោរ នឹងអាចម៍ផ្កាយ ដ៏ធំនេះឡើយ ព្រោះវា មិនបាន ធ្វើឲ្យប៉ះពាល់ ដល់ភពផែនដីទេ គឺវាគ្រាន់តែ មកជិតផែនដីប៉ុណ្ណោះ ក្នុងរយៈ ចំងាយឆ្ងាយពី ផែនដី ប្រហែល ជិត ១.២ លាន គ.ម ។  ក្នុងនោះដែរ លោក Don Yeomans ដែលជាអ្នកគ្រប់គ្រង ផ្នែកពិសោធន៍វត្ថុ ដែលមកជិតផែនដី ប្រចាំនៅមន្ទីរពិសោធន៍ Jet Propulsion បានឲ្យដឹងថា អាចម៍ផ្កាយដ៏ធំនេះ នឹងអាចឲ្យយើង មានឳកាស ដែលកម្រ នឹងរកបាន ដើម្បីធ្វើសង្កេត និង សិក្សាអំពីវាបន្តទៀត។

គួរបញ្ជាក់ទៀត ថា មនុស្ស ទាំងឡាយ មិនអាចឃើញ អាចម៍ផ្កាយ ដ៏ធំបែបនេះទៀត នោះទេ រហូតទាល់តែ ១២ឆ្នាំក្រោយ ត្រូវនឹង ឆ្នាំ ២០២៧ ទើបប្រទះឃើញ មួយទៀត ដែលមាន ឈ្មោះថា 1999 AN10។

ហេតុនេះហើយ នេះជាឳកាសកម្រមាន ដូច្នេះ ប្រសិន បើប្រិយមិត្តចង់ ទស្សនា នូវអាចម៍ផ្កាយដ៏ធំនេះ មកជិតផែនដី គឺលោក អ្នកអាច ទស្សនាបានល្អបំផុត នៅចន្លោះម៉ោង ១១:០៧ នាទី ទៅ ១១:៥២ ថ្ងៃត្រង់(ម៉ោង ក្នុងសហរដ្ឋអាមេរិក) ដោយមើលតាមរយៈ កែវពង្រីក ឫ កែវយឺត ប៉ុន្តែ បើលោកអ្នក មិនមាន ឧបករណ៍ទាំងនេះ ទេគឺអាចទស្សនាផ្ទាល់ នៅលើវែបសាយ Slooh ដែលនឹងធ្វើការ ចាក់ផ្សាយផ្ទាល់ អំពីព្រឹត្តិការណ៍នេះ ចាប់ពីវេលាម៉ោង ១១ ថ្ងៃត្រង់តទៅ (ម៉ោង ក្នុងសហរដ្ឋអាមេរិក)៕


រូបតំណាង

វីដេអូ៖ 

ប្រភព ៖ Businessinsider

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]