ភ្នំពេញ ៖ កញ្ញា សោភ័ណ្ឌ លីនដា តារាសម្ដែងជើងថ្មី លេចមុខលេខមាត់ ក្នុងបទចម្រៀង កាយវិការ ស្ទើរតែ គ្រប់ផលិតកម្ម ហាក់ប្រមូលបាន ភាពល្បីល្បាញ បានលឿនជាង តារាសម្ដែង ដទៃ ពិសេសជាងនេះ ទៅទៀត លីនដា បានប្រកាស ពី ចំណងស្នេហ៍ យ៉ាងបើកចំហរ ជាមួយលោក មករា ដែលជា អ្នកដឹកនាំសម្ដែង បទចម្រៀងកាយវិកា ក្នុងផលិតកម្ម សាន់ដេ ។ សោភ័ណ្ឌ លីនដា មានមុខ មានមាត់ សម្ដែងបទល្បីៗ ព្រោះតែ សង្សារនាង ជាអ្នកដឹកសម្ដែង ក្នុងបទចម្រៀងទៅហើយ រឿងអី មិនជ្រើស យកសង្សារខ្លួនឯង ដើម្បីឲ្យ ឆាប់ល្បីឈ្មោះ ?

សោភណ្ឌ លីនដា ប្រកាសយ៉ាងច្បាស់ រឿងចំណងស្នេហ៍ តែមិនទទួលស្គាល់ថា រួមរស់ ក្នុងផ្ទះ ជាមួយគ្នាឡើយ ថែមទាំង បានជះកំហឹង ដាក់អ្នកនិយាយរឿង របស់នាងទៀតផង ថាចេះតែ និយាយរឿង មិនពិត ប៉ះពាល់កិត្តិយស នាងជាស្រី ។ តារាសម្ដែងស្រីវ័យ ២០ឆ្នាំ កញ្ញា សោភ័ណ្ឌ លីនដា ពិតជាមាន សេចក្ដីក្លាហាន មិនធម្មតាឡើយ ព្រោះហ៊ាន បង្ហោះ រូបភាពសិចស៊ី ជាពន់ពេក នៅក្នុងបណ្ដាញសង្គម Instagram ដែលមហាជន ជាច្រើន ស្ទើរមិនជឿថា នាងហ៊ានថត ដល់ម្ល៉ឹងសោះ ។

រូបភាពដែល សោភណ្ឌ លីនដា បញ្ចេញនៅពេលនេះ ជារូបភាពលោក មករា បឺតជញ្ជក់មាត់ ខណៈ លោកមករា បានលៀនអណ្ដាត ឲ្យនាងលិឍ  ឃើញហើយព្រឺសម្បុរ ខ្ញាកៗ តែម្ដង ។ ខណៈដែល រូបភាព បែបនេះ ធ្លាប់មានម្ដងដែរ សម្រាប់តារាចម្រៀងល្បី មាស សុខសោភា ជាមួយប្ដី ខណៈនោះ ត្រូវរងការ រិះគន់យ៉ាងចាស់ដៃ ព្រោះក្នុងផ្នត់ គំនិតខ្មែរ ស្ត្រីខ្មែរ មិនគួរមានរូបភាព បែបនេះឡើយ ព្រោះធ្វើឲ្យ អាប់ឱន តម្លៃស្ត្រី ចង់ឱបចង់ថើប ចង់ជញ្ជក់ មិនគួរបង្ហាញគេ ឲ្យឃើញ ជាសាធារណៈ បែបនេះទេ ។

សម្រាប់ សោភ័ណ្ឌ លីនដា មិនត្រឹមតែបង្ហាញ រូបបឺតមាត់ប៉ុណ្ណឹងទេ នាងថែមទាំងប្រកាស ប្រាប់ស្ត្រីក្នុង លោកថា លោក មករា ជាសង្សារនាងម្នាក់ គត់កុំមករញ៉េរញ៉ៃ ព្រោះនាងស្រលាញ់ នាងហួង ហែងណាស់ ៕

 



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]