តៃវ៉ាន់៖ វាជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើល មួយដែលតារា ចម្រៀង និង រាំ របស់តៃវ៉ាន់ ម្នាក់ បានដួល សន្លប់នៅ ក្នុងកម្មវិធីសម្តែង នាពេលរាត្រីមួយ កាលពីពេល ថ្មីៗនេះ។

តារាស្រីម្នាក់នោះ មានឈ្មោះថា Landy Wen អាយុ៣៦ឆ្នាំ បានរងរបួស ត្រង់ថ្ពាល់ខាងឆ្វេង បន្ទាប់ពីបុកត្រូវ ជាមួយនឹងកាមេរ៉ា អំឡុងពេលដែល នាងបានសម្តែង ក្បាច់រាំ ក្នុងកម្មវិធីប្រលង ក្បាច់រាំរបស់ ប៉ុស្ត៍ទូរទស្សន៍ Dongfang នៃកោះតៃវ៉ាន់។ យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថាមូលហេតុ ដែលធ្វើឲ្យ នាងមានរបួស បែបនេះក៏ ព្រោះតែក្បាច់រាំ របស់នាងមាន សន្ទុះលឿនពេក ជាហេតុធ្វើឲ្យ អ្នកកាន់កាមេរ៉ា រៀបចំខ្លួនគេច មិនទាន់ក៏ បណ្តាលឲ្យនាង ជ្រុលមកបុក និងបង្កឲ្យ មានរបួស បែបនេះតែម្តងទៅ។


រូបភាពៈ ស្នាមរបួស នៅថ្ពាល់ខាងឆ្វេង របស់នាង Landy Wen

ក្រោយពីជួប ឧបត្តិហេតុបែបនេះ នាងក៏ត្រូវបាន សមាជិកក្រុមរាំ របស់ខ្លួនក៏ ដូចជាបុគ្គលិក ប្រចាំកម្មវិធី នោះមកជួយគ្រា និងពិនិត្យមើល របួសផងដែរ តែយ៉ាងណាមិញ នាង Wen ក៏ប្រឹងឈរ សាជាថ្មីក្រោម ទឹកមុខបង្ហាញ ពីស្ថានភាពមិនស្រួល របស់នាង ហើយរង់ចាំរហូត ទាល់តែមាន ការប្រកាសលទ្ធផល ទើបនាងដួលសន្លប់ និងត្រូវបញ្ជូន ទៅមន្ទីរពេទ្យតែម្តង។


រូបភាពៈ សមាជិក និងក្រុមបុគ្គលិក ជួយគ្រានិង ពិនិត្យរបួស របស់តារាចម្រៀង និងរាំ ម្នាក់នេះ

មកទល់នឹង ពេលនេះតារា រាំនិងចម្រៀង ម្នាក់នេះមាន ស្ថានភាពនឹងនរ ហើយកំពុង សម្រាកព្យាបាល ដើម្បីធ្វើការ បង្ហាញក្បាច់រាំ តទៅទៀត។ នេះគឺជារឿង ដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយ ដែលតារា ម្នាក់នេះបញ្ចេញ កាយវិការ រាំខ្លាំង និងរហ័សពេក រហូតទាល់តែ អ្នកកាន់កាមេរ៉ា គេចមិនទាន់ និងធ្វើឲ្យ នាងរេទៅបុក កាមេរ៉ាដែល កំពុងថត តែម្តងទៅ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ តារាចម្រៀង Wen ត្រូវបានគេ បញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្រោយពីសន្លប់ នៅលើឆាក

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]