ភ្នំពេញ៖ តារាសម្ដែងសិចស៊ី ចាស់ដៃ នាង សេង សូណា បានរៀបចំពិធី ខួបកំណើតធំល្មមមួយ គម្រប់អាយុ២៥ឆ្នាំ នៅក្នុងភោជនីយដ្ឋាន "ស្ទឹងមាស" ស្ថិតនៅតាម បណ្ដោយផ្លូវជាតិ លេខ ៦A ត្រើយខាងកើត ក្នុងខណ្ឌជ្រោយចង្វារ ដោយមាន ការចូលរួម ពីសំណាក់ សាច់ញាតិជិតឆ្ងាយ និងមិត្តភក្តិជា អ្នកសិល្បៈមួយចំនួន ។ ប៉ុន្តែក្នុងពិធីនេះ គេសង្កេតឃើញ ម្ចាស់ខួបកំណើត នាង សេង សូណា ដែលធ្លាប់តែបញ្ចេញ សម្លៀកបំពាក់សិចស៊ី លេចលើលេចក្រោម ទាក់ទាញភ្នែក មហាជននោះ បែរជាមកស្លៀកពាក់ បែបប្រពៃណីខ្មែរ ឈុតកូនក្រមុំ ឈរចាំទទួលភ្ញៀវ សមជានារីខ្មែរ ប្រៀបបីដូចជា ពិធីមង្គលការ យ៉ាងដូច្នោះវិញ ។

ក្នុងពិធីខួបកំណើតនោះ គេសង្កេតឃើញ ម្ចាស់ខួបកំណើត នាង សេង សូណា មានទឹកមុខ សប្បាយរីករាយ ឥតឧបមា ទទួលរាក់ទាក់ភ្ញៀវ ដែលបានអញ្ជើញ ចួលរួមអបអរសាទរ ដោយឈុតអាពាហ៍ពិពាហ៍ យ៉ាងសមរម្យ ។ ទាក់ទិននឹងការ គ្រងឈុតមង្គលការ ក្នុងថ្ងៃខួបកំណើត ខុសប្លែកពីអ្នក សិល្បៈដទៃ នៅពេលនេះ ត្រូវបាន សេង សូណា ប្រាប់ឲ្យដឹងថា នាងក៏ជានារីខ្មែរ មានបេះដូងជាខ្មែរ ទោះបីជាសិចស៊ី ក៏មានពេលវេលា ត្រូវសិចស៊ី ចំណែកក្នុងពិធី ផ្លូវការណាមួយ នាងត្រូវសម្រប ខ្លួនឲ្យសមរម្យ មិនមែនចេះតែសិចស៊ី មួយមុខនោះទេ ។

"ខ្ញុំចង់ឲ្យគេ មើលមកថា ខ្ញុំជាសុភាពនារី ខ្ញុំសិចស៊ីមែន តែសិចស៊ី នៅពេលណា ដែលខ្ញុំថតរឿង ថតបទចម្រៀងប៉ុណ្ណោះ ខ្ញុំត្រូវធ្វើអ្វីតាម កាលៈទេសៈ ព្រោះខ្ញុំជាអ្នកសិល្បៈ ..!"។ នៅពេលសួរថា សេង សូណា ស្លៀកឈុត អាពាហ៍ពិពាហ៍អ៊ីចឹង តើមានអារម្មណ៍ថា ចង់រៀបការ មែនទេ? សេង សូណា ឆ្លើយយ៉ាងរហ័សថា "ចង់ការដែរ..! តែអត់មាន អ្នកស្រឡាញ់..!"។

យ៉ាងណាក្ដី សេង សូណា បានបដិសេធទាំងស្រុង ចំពោះការលើកឡើងថា ខួបកំណើតរបស់នាង មានអ្នកធំ ជួយឧបត្ថម្ភគាំទ្រ ដោយអះអាង បន្ថែមថា រាល់ការចំណាយផ្សេងៗ គឺជាបន្ទុករបស់ ម៉ាក់ប៉ានាង គ្មានអ្នកណា ជួយឧបត្ថម្ភទាំងអស់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]