ភ្នំពេញ៖ តារាចម្រៀង ធ្លាប់និយមតុបតែងខ្លួន បែបជានារី ស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា ថ្មីៗនេះ បានទទួល រងព្រនង់ នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ទៅលើការ ស្លៀកពាក់ខោរឹប សិចស៊ីខ្លាំងជ្រុល ប្រុសៗឃើញ ហើយចង់ឈាមច្រមុះ ធ្វើឲ្យទស្សនិកជន និងអ្នកនិយម លេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាច្រើនធ្វើការរិះគន់ នាងយ៉ាងខ្លាំង ។ ប៉ុន្តែទាក់ទងនឹង ការរិះគន់ខាងលើនេះ ត្រូវបាន លោក មាស សុខរតនៈ ចេញមុខច្រានចោល ទាំងស្រុងថា រូបភាពនោះ មិនមែនជា ការពិតឡើយ គឺមានអ្នកមាន បំណងចង់ធ្វើបាប និងជាន់ឈ្លី កិត្តិយសរបស់ នីសា ។

កញ្ញា សុគន្ធ នីសា កន្លងមកធ្លាប់ទទួល បានការកោតសរសើរ មិនដាច់ពី មាត់ទស្សនិកជន ទៅលើការតុបតែងខ្លួន និងស្លៀកពាក់ ដោយនាងជា នារីម្នាក់ មានភាពស្រគត់ស្រគំ សមជានារី ខ្មែរទាំងព្រម ប៉ុន្តែអ្វីដែលគួរ ឲ្យចាប់អារម្មណ៍នោះ គឺនៅពេលថ្មីៗនេះ តារាស្រីរូប នេះបែរជា ត្រូវបាន អ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាច្រើន បានធ្វើការរិះគន់ ទៅលើការផ្លាស់ ប្តូរស្ទីលតែងខ្លួន ពីសុភាព មកជានារីសម័យថ្មី ដោយនាងបាន ស្លៀកឈុតពណ៌ក្រហម លាយសបញ្ចេញភាព សិចស៊ីញាក់សាច់ ដោយសារតែខោខ្លី របស់នាងរឹបខ្លាំងពេក ។

ជុំវិញព័ត៌មានថា តារាចម្រៀងស្រី មានទឹកដមសំនៀង ពីរោះរណ្តំចិត្ត កញ្ញា សុគន្ធ នីសា ទទួលរង ការរិះគន់នេះ ត្រូវបានអ្នក គ្រប់គ្រងទូទៅ របស់ផលិតកម្ម ថោន លោក មាស សុខរតនៈ ចេញមុខបកស្រាយ ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះថា លោកបានឃើញរូបថត របស់ សុគន្ធ នីសា ដែលត្រូវបាន គេរិះគន់ហើយ ដោយលោក ចាត់ទុកថា រូបភាពនោះ ជារូបកាត់ត មានគេយករូបនោះ ទៅកែដោយមានចេតនា ចង់ធ្វើឲ្យ ខូចកេរ្តិ៍ឈ្មោះ និងជាន់ពន្លិច នីសា ។

អ្នកចាត់ការទូទៅ របស់ផលិតកម្ម ថោន រូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា "គ្រប់យ៉ាងដែល ធ្វើឲ្យទស្សនិកជន ធ្វើការរិះគន់ ទៅលើ នីសា នោះ គឺដោយសារតែមាន អ្នកមានបំណងចង់ធ្វើបាប និងជាន់ឈ្លីនាង ដោយសារតែការ ច្រណែនឈ្នានីស ។ ខ្ញុំគិតថា ទង្វើបែបនោះ អាចជាអ្នក សិល្បៈដូចគ្នា ដែលឃើញ នីសា ឡើងកូដខ្លាំង សម្បូរការងារ ដូច្នេះក៏យក រូបនោះទៅកែ ហើយធ្វើឲ្យខូចឈ្មោះ របស់នាង តែម្តង" ។
លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹង បន្ថែមទៀតថា "សម្រាប់ទង្វើបែបនេះ ខ្ញុំសុំកុំឲ្យមាន តទៅទៀតអី ព្រោះថាការ ធ្វើបែបនេះ វាធ្វើឲ្យប៉ះពាល់ សេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ និងកិត្តិយសមនុស្សស្រី យើងមិនអាច ជាន់គេឲ្យលិច ហើយដើម្បីបានល្បី ខ្លួនឯងនោះទេ។ ខ្ញុំដឹងថាសម្រាប់ អ្នកសិល្បៈ ឲ្យតែឈរកាន់តែខ្ពស់ គឺកាន់តែប៉ះ ខ្យល់បោកខ្លាំង វាជារឿងធម្មតា តែខ្ញុំរំពឹងថា មុននឹងក្រោយ ការពិតគង់ តែលាតត្រដាង ។ ក្នុងនោះ ខ្ញុំក៏សូមបញ្ជាក់ ផងដែរថា ទង្វើធ្វើបាបនីសា នេះ មិនមែន ជាទង្វើរបស់អ្នកនៅ ក្នុងផលិតកម្មទេ ព្រោះពួកបង ស្រឡាញ់គ្នា ប្រៀបដូចបងប្អូន ហើយខ្ញុំ ក៏មិនដឹងច្បាស់ ដែរថា អ្នកដែលធ្វើបាប នីសា នោះ ជានរណា...!!"៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]