ភ្នំពេញ៖ កញ្ញា វ៉ាង ស្រីណូ គឺជាអតីត តារាសម្ដែង មួយរូប និងបានដកខ្លួនចេញ ពីសិល្បៈអស់រយៈ ពេលជាច្រើនឆ្នាំ មកហើយ តែពេលនេះ នាងបានប្រឡូក សិល្បៈជា ថ្មី ដោយមានទាំង ការចូលរួមក្នុង កម្មវិធី អ្នកសិល្បៈផ្សេងៗ , ការថតផ្សាយ ពាណិជ្ជកម្ម និងការសម្ដែង ជាដើម។

ក៏ដូចជា ប៉ុន្មានម៉ោងមុននេះ នៅក្នុងបណ្ដាញទំនាក់ទំនង សង្គមរបស់នាងផ្ទាល់ ក៏បង្ហោះ រូបភាព ជាច្រើនសន្លឹក ដែលមើលហើយ ពិតជាចាប់ អារម្មណ៍ ជាពិសេសនោះ គឺរូបភាពទាំងនោះ ក៏មានវត្ដមាន លោកអេនឌី និង កញ្ញា សុខពិសី ថែមទៀតផង។ បើតាមសារ ពីលើរូបភាពទាំងនេះ បានបញ្ជាក់ថា នេះជាសម្មភាព ថតបទចម្រៀង "អូនជាប្រពន្ធ គេជាសង្សារ" របស់កញ្ញា សុខ ពិសី ផលិតកម្មសាន់ដេ ដែលមានការ ចូលរួម ពីលោក អេនឌីផងដែរ។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺអ្នកទាំងពីរ សុទ្ធសឹង តែជា តារា មិនសូវមាន វត្ដមាន ក្នុងឈុត ខារ៉ាអូខេ នាពេល កន្លងមកនេះ⁣⁣ ខណៈដែល កញ្ញា វ៉ាង ស្រីណូ ផ្ដែផ្ដាំ ដល់ទស្សនិកជន ទាំងឡាយ ជួយគាំទ្រដល់ រូបនាង៕ 

ចង់ដឹងយ៉ាងណា សូមមើលរូបភាពទាំងអស់គ្នា៖ 

ងាកមកមើលរូបភាព ខាងក្រោមនេះវិញ តើ ស្រីណូ ឬ សុខពិសី ដែលសាកសម ជាមួយនឹង អេនឌី ជាងគេ? ចុះនាទីចុងក្រោយ នៃបទចម្រៀង តើនរណាគេ ដែលអេនឌី ជ្រើសរើស? 

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី