ថ្មីៗនេះមានប្រភពព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើនបានចុះផ្សាយ យ៉ាងគគ្រឹកគគ្រែង អំពីទូរស័ព្ទ Samsung Galaxy A ដោយធ្វើការរៀបរាប់ ពីចំណុច លេចធ្លោលើ រូបរាងរចនាថ្មី ស្រឡាង មានតួលោហៈ និងជាស្មាតហ្វូន ស្តើងបំផុតរបស់ Samsung ដែលពិតជាទូរស័ព្ទដ៏ កាលីបទាន់សម័យ និងស័ក្តិសម បំផុតសម្រាប់ យុវវ័យក្នុង ការបង្ហាញពី ស្ទីលប្លែកៗផ្ទាល់ខ្លួន។

 

ស្របពេលនេះផងដែរ ក្រុមហ៊ុន Samsung ក៏បានប្រកាសធ្វើសន្និសីទកាសែត ស្តីពីការដាក់ សម្ពោធលក់ ជាផ្លូវការ Samsung Galaxy A ក្នុងប្រទេស កម្ពុជាដែល ប្រព្រឹត្តិនៅថ្ងៃទី 23 មករា 2015 នៅសណ្ឋាគារ កាំបូឌីយ៉ាណា ជាមួយការផ្តល់ ជូនពិសេស សម្រាប់អតិថិជនក្នុងថ្ងៃនោះផងដែរ។

សូមរង់ចាំទំាងអស់គ្នានៅថ្ងៃនោះ ថាតើម៉ូឌែលរបស់ Samsung Galaxy A មួយណា កាលីបជាងគេ និងពិសេស ប្លែកដល់កម្រិតណា រវាង Samsung Galaxy A3, Samsung Galaxy A5 និង Samsung Galaxy A7 សក្តិសមសម្រាប់។

មតិដកស្រង់ចេញពីបណ្តាញសង្គម ហ្វេសប៊ុក (Facebook)  និងអ៊ីនស្តាក្រាម (Instagram)

រូបរាងស្តើងស្រោបដោយតួលោហៈហាប់ណែនរឹងមាំ ពិតជាទាក់ទាញ និងកាលីប។ ការថត រូប Selfie ពិតជាប្លែកអស្ចារ្យ ដោយកាមេរ៉ាមុខទំហំ 5 មេហ្គាភិកសែល និងមានមុខងារ ជាច្រើន ដូចជាថតរូប Wide Selfie, Auto Selfie និង Animated Gif ។

ទាំងការរចនារូបរាង និងមុខងារទូទៅរបស់ទូរស័ព្ទ Samsung Galaxy A ពិតជាអាចបំពេញតម្រូវការរបស់យុវវ័យសម័យថ្មីដែលតែងតែចង់បានទូរស័ព្ទស្មាតហ្វូន អាចបង្ហាញពីស្ទីលផ្ទាល់ខ្លួន និងធ្វើឲ្យពួកគេលេចធ្លោ។  

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបក គំហើញឥត ឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរឡើងនូវ ពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ ផ្ទាល់ខ្លួន កុំព្យូទ័រ លើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើ ប្រព័ន្ធអគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមាន បរិមាណ លក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]