កាលពីពេលថ្មីៗនេះ កញ្ញា ឃិត សំម៉ាលីស ត្រូវបាន សារព័ត៌មានក្នុងស្រុក មួយចំនួន ធ្វើការចុះផ្សាយថា «ឃិត សំម៉ាលីស ផ្ទុះកំហឹងជេរ សុខស្រីលក្ខណ៍ កប់ៗមាត់» និង ទទួលបាន ការរិះគន់ ពីទស្សនិកជន រឿងឥរិយាបថ តំឡើងឬកពារ «មានអត្តចរិកឆ្មើងឆ្មៃ» ជាដើម។

យ៉ាងណាមិញ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៥ វេលាព្រឹកមិញនេះ កញ្ញា ឃិត សំម៉ាលីស បានប្រើលេខ ០៩៦ ២៨៣៤១** ទាក់ទងមកកាន់ ខ្មែរឡូត ដើម្បីសុំធ្វើការបកស្រាយ ចំពោះព័ត៌មាន ដែលបានចុះផ្សាយនោះ។

កញ្ញា ឃិត សំម៉ាលីស បានប្រាប់ ខ្មែរឡូត ដោយសង្កត់ធ្ងន់ថា នាងសូមធ្វើការ បដិសេធចោល និង មិនទទួលស្គាល់ ចំពោះគណនីហ្វេសប៊ុក ដែលប្រើឈ្មោះនាង យកទៅ សរសេរពាក្យអសុរស ដូចដែលសារព័ត៌មាន បានចុះផ្សាយនោះឡើយ។ នាងសូមធ្វើការ បញ្ជាក់ផងដែរថា គណនី «Diamond Khith Sammalis» នោះ មិនមែនជា គណនីរបស់នាងឡើយ តែជា គណនីក្លែងបន្លំ ប្រើឈ្មោះរបស់នាង យកមកប្រើ ក្នុងគោលបំណង មិនល្អ វាយប្រហារមកលើនាង។ នាងក៏សូមធ្វើការ ច្រានចោល នូវការលើកឡើង កន្លងមក ដែលថា នាងមានអត្តចរិក ឆ្មើងឆ្មៃ នោះផងដែរ ដោយនាងបាន លើកឡើងថា គ្រាន់តែជា ពាក្យចចាមអារ៉ាម ក្នុងគោលបំណង បង្ខូចកេរ្តិ៍ឈ្មោះ និង ផលិតកម្ម របស់នាង តែប៉ុណ្ណោះ។ នាងក៏បានប្រាប់ឲ្យដឹងដែរថា មួយរយៈនេះ នាងកំពុងតែ មមាញឹក ហើយកំពុងស្ថិត នៅក្នុងប្រទេសថៃ នេះបើតាមសម្តីរបស់ កញ្ញា ឃិត សំម៉ាលីស ប្រាប់ដល់ខ្មែរឡូត តាមទូរស័ព្ទ យ៉ាងដូច្នេះ៕

UPDATE៖ សុខ ស្រីលក្ខណ៍ មិនអស់ចិត្ត ចេញមុខ ឆ្លើយតបចំៗ លើការស្រាយបំភ្លឺ របស់ ឃិត សំម៉ាលីស

ខាងក្រោម ជារូបភាព សារព័ត៌មានចុះផ្សាយ កន្លងទៅ៖

ខាងក្រោមនេះវិញ ជាសាររួបភាព ផ្ញើរមកខ្មែរឡូត៖


ខាងក្រោម មតិមួយចំនួន លើព័ត៌មានពាក់ព័ន្ធ កន្លងទៅ៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]