បរទេស៖ បន្ទាប់ពីមាន ដំណឹងនៃ ការបែកបាក់ស្នេហា រវាងកីឡាករ បាល់ទាត់ដ៏ល្បី Cristiano Ronaldo ជាមួយនិង តារាម៉ូដែល ដ៏ស្រស់ស្អាតបំផុត គឺនាង Irina Shayk មិនទាន់បាន ប៉ុន្មានផងនោះ ពេលនេះក៏មាន ការភ្ញាក់ផ្អើលមួយទៀត ដែលថាកីឡាករ ម្នាក់នេះបាន រកឃើញសង្សារថ្មី មួយទៀតហើយ ក្នុងរយៈពេល ដ៏ខ្លី។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា មនុស្សស្រីដែល គេជឿជាក់ថា គឺជាសង្សារថ្មី របស់ CR7 នោះគឺជា អ្នកសារព័ត៌មាន និងជាពិធីការនី នៃប៉ុស្ត៍ទូរទស្សន៍ RMTV របស់ប្រទេស អេស្ប៉ាញ ដែលមានឈ្មោះថា Lucia Villalon ហើយសម្រស់របស់នាង ក៏មិនចាញ់នាង Irina ប៉ុន្មានដែរ។


រូបថតរបស់ CR7 និងនាង Villalon

ចំពោះមូលហេតុ ដែលធ្វើឲ្យមនុស្ស ក៏ដូចជា សារព័ត៌មានជាច្រើន ដាក់ការសន្និដ្ឋាន ថានាង Villalon នេះគឺជាមិត្តស្រី ថ្មីរបស់ Cristiano Ronaldo ព្រោះតែនាង បានបង្ហោះរូបថត ជាច្រើនចូលក្នុង Instagram បង្ហាញពី សកម្មភាពនាង ដែលបានទៅ ទស្សនាផ្ទាល់ នៃការប្រកួត របស់ក្រុម Real Madrid ជាមួយក្រុម Getafe ដែលមានកីឡាករ CR7 លេងនៅក្នុង ការប្រកួតនោះ និងព្រមទាំង រូបថតមួយចំនួន បង្ហាញពីភាព ស្និទ្ធស្នាលរវាង ពួកគេទាំងពីរ នេះផងដែរ៕

ចង់ដឹងថា សម្រស់របស់នាង Villalon ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនា ទាំងអស់គ្នា៖






ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]