សួស្ដី​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់! តើ​លោក​អ្នក​ពិត​ជា​ចង់​បាន The New iPad និង Laptop ដែរ​ទេ? បើ​ចង់ នោះ​សុបិន​លោក​អ្នក​អាច​នឹង​ក្លាយ​ជា​ការ​ពិត​ភ្លាម ដោយ​លោក​អ្នក​គ្រាន់​តែ​ចូល​រួម​ក្នុង​កម្មវិធី Sabay Write តែ​ប៉ុណ្ណោះ។ អីចឹង លោក​អ្នក​ស្គាល់ និង​ធ្លាប់​ឮ​ពី​កម្មវិធី​នេះ​ច្រើន​ប៉ុណ្ណា​ដែរ?

Sabay Write គឺ​ជា​កម្មវិធី​ប្រកួត​ប្រជែង​ជ្រើស​រើស​ម្ចាស់​អត្ថបទ​សំណេរ​ដែល​មាន​ស្នា​ដៃ​ល្អ និង​ទទួល​ការ​គាំ​ទ្រ​ច្រើន​បំផុត។ កម្មវិធី​នេះ​មាន​រយៈពេល ៦ ខែ​ឯណោះ គឺ​ចាប់​ពី​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០១២។ អ្នក​អាច​សរសេរ​អត្ថបទ​បែប​អត្ថបទ​ធម្មតា ប្រលោម​លោក និង​កំណាព្យ ក្រោម​ប្រធាន​បទ ៥ យ៉ាង​គឺ៖ អប់រំ ជីវិត ស្នេហា & ទំនាក់​ទំនង បច្ចេកវិទ្យា និង ការស្រាវជ្រាវម្ចាស់​ជយលាភី​ប្រចាំ​ខែ​នឹង​ទទួល​បាន​រង្វាន់ Mini Laptop មួយ​គ្រឿង ហើយ​រង្វាន់​ធំ​ចុង​ក្រោយ​នៅ​ខែ​ទី ៦ នោះ គឺ The New iPad ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង រួម​ទាំង​លិខិត​សរសើរ​ពី​ក្រុមហ៊ុន Sabay ផង​ដែរ។

កម្មវិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​មួយ​ខែ​មក​ហើយ បន្ទាប់ពី​រក​ឃើញ​ជយលាភី​ប្រចាំ​ខែ​មិថុនា ដែល​ជា​ខែ​ទី​១ កាល​ពី​ចុង​ខែ​កន្លង​មក​នេះ ដោយ​ខែ​ទី​១ មាន​អត្ថបទ​ចំនួន ២៦០ ឯណោះ​ចូល​រួម​ប្រកួត។ កញ្ញា សាន រ៉ាណែល ដែល​ជា​ម្ចាស់​អត្ថបទ​ទទួល​បាន​សំឡេង​គាំទ្រ​អត្ថបទ​ច្រើន​បំផុត​នោះ គឺ​ជា​ជយលាភី​ខែ​ទី១ និង​ទទួល​បាន​រង្វាន់ Mini Laptop ដ៏​ស្រស់​មួយ​គ្រឿង។ ចុះ​អ្នក​វិញ ចង់​បាន​រង្វាន់​ដូច​កញ្ញា​ដែរ​ទេ?

មិន​ទាន់​ហួស​នៅ​ឡើយ Sabay Write ទើប​តែ​ចូល​ដល់​ខែ​ទី​២ ប៉ុណ្ណោះ ដូច្នេះ​លោក​អ្នក​នៅ​មាន​ពេល​ដល់​ទៅ ៥ ខែ​ទៀត ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង។ The New iPad និង Mini Laptop ជា​គ្រឿង​កំពុង​រង់​ចាំ​លោក​អ្នក។ នរណា​ទៅ​ដឹង? ឱកាស​អាច​ជា​របស់​លោក​អ្នក!

ខាង​ក្រោម​នេះ ជា​លក្ខខណ្ឌ​សំខាន់ៗ​ចំនួន៖

. អត្ថបទ​ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ ដោយ​ប្រើ Khmer Unicode និង Font “Khmer OS”

. អត្ថបទ​មិន​ត្រូវ​ចម្លង​តាម​គេ​ទាំង​ស្រុង (បើ​អ្នក​ដក​ស្រង់​សម្ដី ឬ​ប្រភព​ផ្សេងៗ អ្នក​ត្រូវ​សរសេរ​ថា "បើ​យោង​តាម​សម្ដី​របស់​លោក...​បាន​ឲ្យ​ដឹង​ថា..., ឬ យោង​តាម​ប្រភព...ថា...”)Sabay នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ បើ​សិន​អ្នក​ចម្លង​តាម​ស្នាដៃ​គេ​ទាំង​ស្រុង។

. អត្ថបទ​ត្រូវ​តែ​ជា Ms Word Openoffice

កុំ​ភ្លេច​ផ្ញើ​អត្ថបទ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Sabay Write ណា៎!

ព័ត៌មាន​លម្អិត​សូម​ទាក់​ទង​តាម៖ ០១២ ៩០ ៤៤ ៦៤ ឬ​ចូល​ទៅ​កាន់ www.sabay.com.kh រួច​ចុច​លើ logo Sabay Write ខាង​ស្ដាំ​ដៃ​លោក​អ្នក៕

អត្ថបទ៖ សុផាត

អត្ថបទផ្ដល់ដោយ Sabay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]