ភ្នំពេញ៖ តារាចម្រៀងស្រី នាង ឃិត សំម៉ាលីស ដែលទទួលបាន ការរិះគន់ ពីទស្សនិកជន រឿងឥរិយាបថ តំឡើងឫកពារ ខុសរបៀប និងជារឿងមិន គួរឲ្យកើតមាន ក្នុងជីវិតរបស់ អ្នកសិល្បៈ។ ស្រាប់តែរំលង មិនបានប៉ុន្មាន ថ្ងៃផង នាង ឃិត សំម៉ាលីស ផ្ទុះជំលោះក្ដៅ គគុកជាមួយ ប្អូនស្រីកញ្ញា សុខ សីឡាលីន គឺ កញ្ញា សុខ ស្រីលក្ខណ៍ ។

យោងតាមប្រភពពី Facebook របស់ កញ្ញា សុខ ស្រីលក្ខណ៍ បានឲ្យឃើញថា កញ្ញា ឃិត សំម៉ាលីស បានផ្ញើសារជេរ នាង សុខ ស្រីលក្ខណ៍ កប់ៗមាត់ថា ដោយប្រើពាក្យ អសុរោះជាច្រើន ។ មិនអស់ចិត្តនាង ឃិត សំម៉ាលីស បានទៅជេរ តន្ត្រីករម្នាក់ ផ្សេងទៀត ដោយពាក្យគ្រោធគ្រាត ជាច្រើន មិនសមជាតារាស្រី ដែលទទួលបាន ការគាំទ្រ ពីមហាជនសោះ។

ដោយឡែក នាង សុខ ស្រីលក្ខណ៍ បាននិយាយថា នាងចង់និយាយទៅ កាន់ផលិតកម្ម Diamond Music ថាអ្នកជាផលិតកម្ម ច្រៀងដ៏ល្អ ប៉ុន្តែអ្នកមានអ្នក ចម្រៀងប្រភេទនេះ ចូរអ្នកមើលសកម្មភាព តារាចម្រៀងនេះ ជេរពួកនាង ហើយឥឡូវមិត្ត ក្នុងហ្វេសប៊ុក បានស្គាល់ នាងហើយគឺ ឃិត សំម៉ាលីស ។ ថ្វីត្បិតតែគេ មិនបានដឹង ពីជំលោះនេះច្បាស់លាស់ តែត្រូវបាន គេឃើញថា មកពីក្រុម សុខ ស្រីលក្ខណ៍ បានចែករំលែក ព័ត៌មានមួយ ទាក់ទងនឹង ឃិត សំម៉ាលីស តំឡើងឫកពារ រួចនាង សំម៉ាលីស ក៏ខឹងសម្បារ ជេរមិនប្រណី មាត់តែម្ដង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]