ភ្នំពេញ៖ តារាសម្តែងស្រីយេៗ កញ្ញា សាន សុម៉ាលី ត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារាស្រីមួយដួង ដែលនិយមស្លៀក ពាក់បញ្ចេញ សាច់លើក្រោម ជាពិសេស សាច់ដើមទ្រូង របស់នាង មិនសំចៃដៃ។ ជាក់ស្ដែងនៅ ពេលថ្មីៗនេះ តារារូបនេះ បានសម្ញែងម៉ូដរ៉ូបថ្មី ស្វាមគមន៍ឆ្នាំថ្មី ដោយរ៉ូបដែល នាងពាក់នោះ បញ្ចេញភាពសិចស៊ី ព្រលែងទាំង សាច់ខ្នង និងសាច់ដើមទ្រូង យ៉ាងទ្រលុកទ្រលន់។

នៅរាត្រីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ក្នុងពិធីឡើងគេហដ្ឋានថ្មី របស់តារាចម្រៀង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ គេសង្កេតឃើញថា មានវត្តមានតារា ប្រុសស្រីល្បីឈ្មោះ ជាច្រើនរូប បានចូលរួមយ៉ាង ច្រើនកុះករ ដោយតារា ទាំងអស់នោះ បានខិតខំ សម្រឹតសម្រាំង សម្លៀកបំពាក់យ៉ាង ស្រស់សោភា ។ នៅក្នុងនោះគេ សង្កេតឃើញថា ក្នុងចំណោម តារាស្រីទាំងអស់ កញ្ញា សាន សុម៉ាលី បានបង្ហាញវត្តមាន ជាមួយឈុត សិចស៊ីគ្មានប្រណី ដោយរ៉ូបរបស់នាង បញ្ចេញសាច់ខ្នង និងចំហរដើមទ្រូង ស្ទើរតែគ្មានសល់ និងមានម៉ូដ ឆែកត្រឹមភ្លៅ បញ្ចេញសាច់ស ផងដែរ ។

ឈុតពណ៌ខ្មៅ ដែលតារាស្រី សាន សុម៉ាលី ស្លៀកចូលរួមក្នុងកម្មវិធី របស់តារាចម្រៀង លោក ករុណា ពេជ្រ ពិតជាមានភាព ទាក់ទាញ ការចាប់អារម្មណ៍ច្រើន ពីក្រសែភ្នែក អ្នកចូលរួម ក្នុងកម្មវិធីនោះ ជាពិសេសបុរសៗ ។ក្នុងនោះក៏មាន ភ្ញៀវមួយចំនួន លើកឡើងថា តារាស្រីហាក់មាន ភាពសិចស៊ី ហួសហេតុពេកហើយ ព្រលែងសាច់គ្មាន កោតក្រែងចិត្ត អ្នកណាសោះ ។

ចង់ដឹងថា ឈុតដែលតារាសម្តែង កញ្ញា សាន សុម៉ាលី មានភាពសិចស៊ី កម្រិតណា ទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]