អង់គ្លេស៖ តារាចម្រៀង តៃវ៉ាន់ដ៏ល្បី លោក Jay Chou និងតារាសម្តែង  Hannah Quinlivan បានចូលរោងការ កាលពីថ្ងៃទី១៧ ខែមករា នៅព្រះវិហារ Selby Abbey នាចក្រភពអង់គ្លេស។

អាពាហ៏ពិពាហ៏របស់លោក Jay Chou  បានប្រព្រឹត្តទៅ ដោយភាពអធិកអធម ដែលមានគ្រួសារ និងមិត្តភក្កិ ជាច្រើននាក់ បានមកចូលរួម អបអរសាទរ ដល់ពួកគេទាំងពីរ។ បន្ថែមពីនេះទៅទៀត ការរៀបការនេះ បានធ្វើឡើង មុនថ្ងៃខួបកំណើតរបស់គាត់ មួយថ្ងៃ។ ជាពិសេសនោះ ក៏មានមិត្តភក្កិ រួមអាជីពសិល្បៈ មួយចំនួន ក៏បានអបអរ ដល់គូស្វាមីភរិយាថ្មី ក្នុងបណ្តាញសង្គម ដែរថា៖

«អបអរសាទរដល់ Jay Chou  និងនាង Hannah Quinlivan ក្នុងថ្ងៃរៀបការ របស់ពួកគេ។ ជូនពរ ឲ្យមានភាពរ៉ូមែនទិច សប្បាយរីករាយ និង ពោរពេញទៅដោយ សេចក្តីស្រឡាញ់»។ នេះបើតាមសម្តី របស់តារាចម្រៀង និង ជាតារាសម្តែងប្រុស គឺលោក Lee Hom ដែលសរសេរ ក្នុងបណ្តាញWeibo កាលពីថ្ងៃអាទិត្យ។

«វាជាភាពរីករាយ ដ៏អស្ចារ្យបំផុត អបអរសាទរ គូស្វាមីភរិយាថ្មី ជូនពរឲ្យមាន សុភមង្គលណា!» សម្តីរបស់ តារាសម្តែងស្រី Christine Fan  សរសេរក្នុងប្លុក Weibo ក្នុងថ្ងៃតែមួយ។

យ៉ាងណាមិញ Jay Chou  និងនាង Hannah Quinlivan នឹងគ្រោង រៀបចំរៀបការម្តងទៀត នៅតៃវ៉ាន់ ក្នុងខែមីនា និង ម្តងទៀត នៅប្រទេស អូស្រា្តលី ដែលជាទីកន្លែងរស់នៅ របស់ឪពុកម្តាយនាង Quinlivan ផងដែរ៕




រូបភាព ក្នុងថ្ងៃរៀបការរបស់លោក Jay Chou និងតារាសម្តែង  Hannah Quinlivan


ប្រភព channelnews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]