Suzuki Address គឺជាម៉ូដែលមួយប្រភេទរបស់ Suzuki ដែលទទួល បានជោគជ័យ យ៉ាងខ្លាំងនៅលើទីផ្សារ នៅក្នុងប្រទេសជប៉ុនកាលពី ២៩ឆ្នាំមុន ហើយកាលណោះ "Address" លក់ចេញ បានប្រមាណ ៦៤០,០០០ គ្រឿង។ អត្ថន័យរបស់ពាក្យថា "Address" គឺបាន មកពីពាក្យថា "add បន្ថែម" និងពាក្យថា " dress សំលៀកបំពាក់" ដែលអត្ថន័យនេះ សំដៅលើគ្រោងម៉ាស៊ីន ដែលរចនាដោយ អាវផ្លាស់ស្ទីក បង្កើតបានជាម៉ូតូ "Suzuki Address" ។ នេះជាការលើកឡើង របស់លោក Nobuo Kidokuro នាយករោងចក្រ Cambodia Suzuki ប្រចំាប្រទេសកម្ពុជា ថ្លែងទៅកាន់អ្នក ចូលរួមកម្មវិធី បង្ហាញម៉ូតូថ្មី ដែលបានធ្វើឡើង នៅសណ្ឋាគារ Juliana កាលពីថ្ងៃ ១៧មករា ឆ្នាំ ២០១៥ ។ លោកបានបន្ថែម ថាទស្សនៈទាននៃ ផលិតផលនេះគឺ "ការធ្វើដំណើរ កាន់តែងាយស្រួល" ។ អ្នកអាចធ្វើដំណើរទៅគ្រប់ កន្លែងដែលអ្នក ចង់ទៅបានជាមួយ យាន្តជំនិះដ៏ស្អាត សង្ហារ ទំនើប ស៊ីវិល័យលើសពីអ្វី ដែលអ្នកបាន គិតជាមួយ "Suzuki Address" ។ ជាមួយគ្នានោះដែរលោក ក៏បានគួស បញ្ជាក់ក្នុងនាម Suzuki ជប៉ុន ថាយើងខ្ញុំនឹង បន្តអភិវឌ្ឍន៏ម៉ូដែល ផ្សេងៗទៀតអោយបានច្រើន ប្រភេទ និងពង្រីកស្រឡាយ ផលិតផល អោយបានកាន់តែច្រើន ។ ទន្ទឹមនោះយើង ត្រូវទទួលយក អ្វីដែលជា សំណូមពររបស់អតិថិជនពីគ្រប់ ស្រទាប់អ្នកប្រើប្រាស់ ក៏ដូចជា ចាប់អោយបាន នូវស្ថានភាពប្រែប្រួល នៃទីផ្សារដើម្បី បង្កើននូវសក្តានុពល របស់ Suzuki ក្នុងទីផ្សារ ប្រទេសកម្ពុជា កាន់តែខ្លាំងឡើង ។

បន្ថែមទៅនឹងអ្វីដែលលើកឡើងខាងលើលោក ឧកញ៉ាស៊ីវ ថៃ ដែលជានាយក ក្រុមហ៊ុន អូ អឹម ស៊ី បានគូស បញ្ជាក់ថា Suzuki Address គឺជាម៉ូដែលថ្មីទាំង ស្រុងត្រូវបាន បំពាក់ជាមួយ នឹងបច្ចេកវិជ្ជាថ្មីចុងក្រោយបង្អស់ ប្រពន័្ធប្រេងសាំង FI, មានកំលំាង ម៉ាស៊ីនខ្លាំង 113 CC , មានរាងស្អាត សង្ហារទាក់ទាញ ស៊ីវីល័យទាន់ សម័យសក្តិសម សំរាប់មនុស្សគ្រប់វ័យ មិនតែប៉ុណ្ណោះ ជាប្រភេទម៉ូតូ ស្វ័យប្រវត្តិកម្មស៊ីសាំងតិចដែលអាច ប្រើប្រាស់បាន រហូតដល់ទៅ ៥៣ គីឡូម៉ែត្រក្នុង១លីត្រ, ខ្នងកង់ផលិត ពីអាលុយមីញ៉ូម, ប្រព័ន្ធទប់ ហ្វ្រាំងក្រោយ ការពាររអិល, ប្រព័ន្ធបាញ់សាំង បច្ចេកវិទ្យាចុងក្រោយ, កុងទ័រត្រូវបាន រចនាដាច់ពីគ្នា, ភ្លើងស៊ីញ៉ូនិងភ្លើងហ្វ្រំាង ត្រូវបានដាក់ បញ្ចូលគ្នា, ប្រអប់ដាក់សំភារៈខាងមុខ ធំទូលាយ ដែលនេះគឺជា សមិទ្ធិផលដ៏ថ្មីរបស់ Suzuki ។

លោកឧកញ៉ាបានបន្តថានេះគឺជាការជួបជុំគ្នាជាថ្មីម្តងទៀតបន្ទាប់ពីការ បង្ហាញជូន នូវម៉ូតូ Let's ស៊េរីថ្មី កាលពីខែធ្នូ ឆ្នាំ 2014 កន្លងទៅថ្មីៗនេះ ស្របពេលដែល ទីផ្សារម៉ូតូស្វ័យប្រវត្ថិកម្ម កំពុងតែពេញនិយម ពីគ្រប់ស្រទាប់ អ្នកប្រើប្រាស់ ទូទាំងប្រទេស កម្ពុជា ។ តាមការអោយដឹង ពីបុគ្គលិកផែ្នកលក់ របស់ក្រុមហ៊ុនអូ អឹម ស៊ី បាន អោយដឹងថា បច្ចុប្បន្នមាន ម៉ូដែល Suzuki ច្រើនប្រភេទ កំពុងចររាចរណ៏លក់លើទីផ្សារ ប៉ុន្តែប្រភេទលេខ អូតូគឺមាន ពីរម៉ូដែល Suzuki Let's និង Suzuki nex ហើយពីរម៉ូដែល នេះទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីអតិថិជនដែល ជាអ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា ដូច្នេះការបញ្ចេញ ម៉ូដែលថ្មី ស្រាឡាង Suzuki Address នៅពេលនេះគឺដើម្បីជំរុញ កំនើនទីផ្សារ Suzuki ប្រភេទលេខ អូតូនេះ អោយកាន់តែមាន កំណើនច្រើន ថែមទៀត៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]