តៃវ៉ាន់៖ បន្ទាប់ពីមាន ព័ត៌មានជាច្រើន បានលេចឡើង ដែលទាក់ទង នឹងចំនងស្នេហា របស់តារាចម្រៀង Jay Chou និង តារាម៉ូដែល  Hannah Quinlivan នោះ នៅថ្ងៃនេះ ពួកគេទាំង២នាក់ បានរៀបការ ជាមួយគ្នាហើយ។

កាលពីម្សិលមិញនេះ លោក Jaychou បានបង្ហោះ រូបថត Pre-Wedding ៣សន្លឹក របស់គាត់ និង ភរិយា ចូលក្នុងបណ្តាញសង្គម ហ្វេសបុក។ បន្ថែមពីនេះ ទៅទៀត ចំពោះរូបថត Pre-Wedding របស់ពួកគេ និមួយៗ គឺមានលក្ខណៈគួរឲ្យទាក់ទាញ ព្រោះជុំវិញខ្លួនរបស់ពួកគេ ពោរពេញទៅដោយ ទេសភាព ស្រស់ស្អាត បែបធម្មជាតិ ហើយមួយក្នុងចំណោមរូបថតទាំងអស់ ពួកគេបានឈរ ជិតសត្វសេះ អមជាមួយ នឹង ភាពស្និទ្ធស្នាល ដ៏ផ្អែមល្ហែម បានធ្វើឲ្យអ្នកគាំទ្រ រំភើប និង សរសើរដល់ពួកគេផងដែរ។

ចុះសម្រាប់ប្រិយមិត្តវិញ ដែលនិយមគាំទ្រ តារាចម្រៀងប្រុសរូបនេះ តើមានអ្វីជូនពរ ដល់រូបគាត់ ក្នុងថ្ងៃរៀបការនេះ ដែរទេ? តោះក្រឡេក មើលរូបថត របស់ពួកគេ ខាងក្រោមទាំងអស់គ្នា!

រូបថត Pre-Wedding របស់លោក Jay Chou និង តារាម៉ូដែល Quinlivan ៖






ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]