ចិន ៖ ទស្សនិកជនមួយចំនួន ដែលបានទស្សនា ខ្សែភាពយន្ត និង រឿងភាគចិន ប្រហែលជា មិនធ្លាប់ដឹងថា តម្លៃខ្លួន របស់តារា សម្តែងដែលខ្លួន បានទស្សនា មានតម្លៃប៉ុន្មានទេ។ យ៉ាងណាមិញ កាលពីពេលថ្មីនេះ ប្រភព សារព័ត៌មាន ចិនបាន ទម្លាយ ឲ្យដឹង ពីតម្លៃខ្លួន របស់តារាសម្តែងល្បី ដែលបានបង្ហាញខ្លូន ក្នុងមួយ រឿងៗ គឺពិតជាធ្វើ ឲ្យលោកអ្នក ភ្ញាក់ផ្អើល ជាមិនខាន។

ចំពោះតាសម្តែងជើងចាស់នាង Maggie Cheung អាយុ ៥០ ឆ្នាំ គឺមាន តម្លៃខ្លួន ជាង ៣ លាន ដុល្លារអាមេរិក ក្នុងការសម្តែងខ្សែភាពយន្ត មួយរឿង ដែលជាតម្លៃខ្លួនខ្ពស់ជាងគេបំផុត ក្នុងចំនោម តារាសម្តែងស្រី ល្បីជាច្រើនទៀត។ ចំនែកឯនាង Zhang Ziyi ជាតារាសម្តែង មានតម្លៃខ្លួន ខ្ពស់ជាងគេ ទីពីរបន្ទាប់ពីនាង Maggie Cheung ដែលនាងអាចរក ប្រាក់ចំនូលបាន ប្រហែល ២ លានដុល្លារអាមេរិក ក្នុងមួយរឿង។ រីឯ តារាសម្តែង ដែលជាប់ ចំនាត់ថ្នាក់ លេខ ៣ ក្នុងការមាន តម្លៃខ្លួន ខ្ពស់ជាងគេ នោះវិញ គឺនាង Zhao Wei និង នាង Zhou Xun អាចរកប្រាក់បាន ចន្លោះពី ជាង ១លានដុល្លារ ដល់ ២ លានដុល្លារ អាមេរិក។

ងាកមកមើលតារាសម្តែង នៅក្នុងខ្សែភាពយន្តភាគវិញម្តង គឹនាង Sun Li គឺជាតារាសម្តែងស្រី ដែលមានតម្លៃខ្លូនខ្ពស់ជាងគេ ដែលមានតម្លៃ ជាង ១៤ ម៉ឺនដុល្លារអាមេរិក ក្នុងមួយភាគ។ រីឯនាង Yao Di ជាប់ចំនាត់ ថ្នាក់លេខពីរ គឺមានតម្លៃដល់ទៅ ១៣ ម៉ឺនដុល្លារអាមេរិក ខណៈពេលដែល នាង Cecilia Cheung មានតម្លៃខ្លួន ១២ ម៉ឺនដុល្លារអាមេរិក ក្នុងរឿងមួយភាគ ចុះ លោកអ្នកស្រមៃទៅមើលថា បើ មាន ៥០ ភាគគឺមានតម្លៃប៉ុន្មានទៅ? យ៉ាងណាមិញ នាង Fan Bingbing ដែលបានសម្តែងជាតួឯកស្រី អ៊ូ ម៊ីនាង ក្នុងរឿងភាគ Empress of China (អធិរាជស្តេចស្រី) គឺមាន តម្លៃខ្លួន ខ្ពស់ជាងគេបង្អស់ កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ គឺមានតម្លៃដល់ទៅ ជិត ៥ លានដុល្លារអាមេរិក ក្នុងការសម្តែងនៃរឿង នេះតែម្តង៕


នាង Fan Bingbing មានតម្លៃខ្លួនដល់ទៅ ជិត ៥ លានដុល្លារ សំរាប់ថតក្នុងរឿងភាគទាំងមូល


នាង Maggie Cheung មានតម្លៃខ្លួនដល់ទៅ ជាង ៣ លានដុល្លារ សំរាប់ថតក្នុងខ្សែភាពយន្តមួយរឿង


នាង Zhang Ziyiមានតម្លៃខ្លួនដល់ទៅ ជិត ២ លានដុល្លារ សំរាប់ថតក្នុងខ្សែភាពយន្តមួយរឿង


នាង Zhao Wei មានតម្លៃខ្លួនចន្លោះពី ១  ទៅ ២ លានដុល្លារ សំរាប់ថតក្នុងខ្សែភាពយន្តមួយរឿង

នាង Zhou Xunមានតម្លៃខ្លួនចន្លោះពី ១  ទៅ ២ លានដុល្លារ សំរាប់ថតក្នុងខ្សែភាពយន្តមួយរឿង


នាង Sun Li មានតម្លៃខ្លួនដល់ទៅ ១៤ ម៉ឺុនដុល្លារ សំរាប់ថតរឿងមួយភាគៗ


នាង Yao Diមានតម្លៃខ្លួនដល់ទៅ ១៣ ម៉ឺុនដុល្លារ សំរាប់ថតរឿងមួយភាគៗ


នាង Cecilia Cheungមានតម្លៃខ្លួនដល់ទៅ ១២ ម៉ឺុនដុល្លារ សំរាប់ថតរឿងមួយភាគៗ

ចុះប្រិយមិត្តវិញ មានអារម្មណ៍យ៉ាងណាដែរ បន្ទាប់ពីដឹងតម្លៃខ្លួន របស់តារាសម្តែងស្រីទាំងនេះហើយ?

ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]