រាជធានីភ្នំពេញ ៖ ក្នុងសង្គមសិល្បៈកន្លងមក អ្នកខ្លះរៀបការ តែអ្នកខ្លះបែកបាក់គូស្នេហ៍។ ជាក់ស្តែង អ្នក បែកបាក់ គូស្នេហ៍ អ្នកនាងឈួន សុវណ្ណឆៃ អ្នកនាងអឿន ស្រីមុំ អ្នកនាងចន ច័ន្ទលក្ខិណា និងនាងទឹម រដ្ឋា ។ 

ស្នេហាបែកបាក់របស់អ្នកសិល្បៈជារឿងមានការចាប់អារម្មណ៍ពីអ្នកនិយមតាមដានព័ត៌មានតារាសិល្បៈ ក្នុងស្រុក ។ តារា ដែលស្នេហា អស់ពន្លឺប្រែស្រអាប់ពណ៌នោះ មហាជនខ្លះរិះគន់ និងខ្លះ ចូលរួមលើក ទឹកចិត្តឱ្យរៀប ចំជីវិតជាថ្មី ។ 

តារាចម្រៀងឈួន សុវណ្ណឆៃ បានទម្លាយកាលពីពេល ថ្មីៗកន្លងមក រឿងបែកគ្នាជាមួយស្វាមី ដែល ជាមន្ត្រី បម្រើការងារ ក្នុងស្ថានទូតបារាំង លោកប្រាក់ គន្ធី ។ ដំណឹងមួយនេះ ក្នុងចង្កោម សិល្បៈនឹកស្មាន មិនដល់ទេ ដ្បិតគូស្នេហ៍ មួយគូនេះ ធ្លាប់ល្អូកល្អិន គ្នាយូរឆ្នាំ ស្រាប់តែ ដល់ថ្ងៃបែក ។ 

តាំងពីពេលអ្នកនាងសុវណ្ណឆៃ ប្រកាសថា ចំណងស្នេហាជាង១០ឆ្នាំលែងមានថ្ងៃត្រូវគ្នាមក តារាចម្រៀង សំឡេង ក្រអួនក្រអៅរូបនេះ ព្យាយាមពង្រឹងគោលជំហរទាំងលំបាក បើទោះជា ដឹងថារឿង រា៉វ ដែលកើតមក មិនអាចទប់ចិត្ត ទប់អារម្មណ៍បង្ហូរ ទឹកភ្នែកបានក៏ដោយ ។ 

អ្នកនាងឈួន សុវណ្ណឆៃ ធ្លាប់បញ្ជាក់ពីគោលជំហរថា នឹងបន្តស្នាមញញឹម ដើម្បីមើលទៅពិភពលោក តទៅ ទៀត ។ រឿង អតីតកាល ត្រូវព្យាយាមបំភ្លេចចោល ។ នាងនឹងតស៊ូ ដើម្បីជីវិត កូនទាំង២ ទោះជា នាង ធ្លាក់ខ្លួនទៅ ជាអ្នកលក់បន្លែ ព្រោះតែគ្មាន អ្នកគាំទ្រអាជីពសិល្បៈ ក៏នាងសុខចិត្ត ជម្នះឧបសគ្គ ដើម្បីកូនទាំង ២ជាកែវភ្នែករបស់ នាង ។ 

ចំពោះរឿងស្នេហាថ្មី អ្នកនាងសុវណ្ណឆៃ ទុកឱ្យពេលវេលាជាអ្នកសម្រេច ។

ចំពោះតារាចម្រៀងសំឡេងរដឺន អ្នកនាងអឿន ស្រីមុំ ធ្លាប់បិទបាំងព័ត៌មានបែកបាក់ស្នេហា ឆ្លងមេឃ ជាមួយគូស្នេហ៍ អ្នករត់តាក់ស៊ីនៅ ប្រទេសបារាំង ។ ចុងក្រោយតារាចម្រៀង រូបនេះបានបញ្ជាក់ថា ចំណងស្នេហ៍ នោះឈានដល់ ទីបញ្ចប់ដោយ សំអាងលើការ រស់នៅអស់និស្ស័យ ។ 

តារាចម្រៀងអឿន ស្រីមុំ ដែលធ្លាប់ឆ្លងកាត់ភ្លើងស្នេហ៍ដល់ទៅពីរលើក ហើយមិនសមតាមបំណង និងចូលរួម ក្នុងពិភពសិល្បៈវិញ ក្រោយពីរស់នៅបរទេសមួយរយៈ បានបង្ហាញមុខ តាមកញ្ចក់ ទូរទស្សន៍ ពេញទំហឹង ។ អ្នកនាង ស្រីមុំ ហាក់មិនសូវនឹក នារឿងស្នេហា ថ្មីប៉ុន្មានឡើយ។ នាងនៅតែ បន្តសកម្មភាព សម្តែងដើម្បីស្វែងរកប្រាក់ជួយ ដោះបន្ទុកគ្រួសារ ។ 

ចំណែកអ្នកនាងចន ច័ន្ទលក្ខិណា ដែលបានចងក្រងកម្រងស្នេហ៍រាប់ឆ្នាំជាមួយតារាភាពយន្ត លោក យុត្ថារា៉ ឆានី បាន ឈាន ដល់ ផ្លូវបំបែក ធ្វើឱ្យកក្រើកសង្គមសិល្បៈ ។ ការបែកបាក់ គ្នានេះ អ្នកនាងចន ច័ន្ទលក្ខិណា រងមតិ ចំអករិះគន់ច្រើន ។ ខ្លះលើកឡើងថា បែកស្នេហ៍ ជាមួយ លោកយុត្ថារា៉ ឆានី ព្រោះតែអ្នក នាងលក្ខិណា ពាក់ព័ន្ធស្នេហា ជាមួយមន្ត្រី យោធាថ្នាក់ ខ្ពស់ នៅតំបន់ ប្រាសាទ ព្រះវិហារ ហើយត្រៀម ខ្លួនធ្វើជា លោកជំទាវ ។ ទោះជាយា៉ង ណាក្តី មតិខ្លះជួយ ការពារនាង ព្រោះការ ចោទនោះតាម ការលេចឮ មិនច្បាស់លាស់ ឯសាមីខ្លួន ក៏បានបដិសេធទៀត ។

អ្នកគាំទ្រអ្នកនាងចន ច័ន្ទលក្ខិណា នៅតែចង់ឱ្យនាងអត់ធ្មត់តស៊ូលើមាគ៌ាសិល្បៈបន្តទៀត ។ 

ក្រោយពីជួបវិបត្តិស្នេហាមក អ្នកនាងចន ច័ន្ទលក្ខិណា ត្រៀមខ្លួននៅកៀកម្តាយ ដែលកន្លង មកមាន ជំងឺចូល មន្ទីរពេទ្យម្តង ហើយម្តងទៀត ។ ក្នុងពេលប្រឈមនឹងបញ្ហាបែបនេះ អ្នកនាងចន ច័ន្ទលក្ខិណា ធ្វើឱ្យគេ មើលឃើញថា នាងខំញញឹម ស៊ូរហូតដើម្បី ជម្នះបញ្ហា ដែលរត់មកប៉ះខ្លួន ។

ដោយឡែកតារាសម្តែង និងបង្ហាញម៉ូដ នាងទឹម រដ្ឋា ដែលធ្លាប់សម្តែងភាពល្អូកល្អិន ជាមួយ គូស្នេហ៍ ជនជាតិប៉ាគីស្ថាន យ៉ាងពេញមុខ ហើយថែមទាំងបង្ហោះរូបភាពស្និទ្ធស្នាល តាមហ្វេសប៊ុក ទៀតនោះ ស្រាប់តែ ប្រកាសថា នាងបានដាច់ ដោចចំណងស្នេហ៍ នោះហើយព្រោះ តែអស់និស្ស័យ ។ ម្ល៉ោះហើយ អ្នកណាក៏ ចាប់អារម្មណ៍ ខ្លាំងណាស់ដែរ ព្រោះធ្លាប់តែឃើញ បណ្តើរគ្នាស្អិតបេះ មិនដាច់ និងធ្លាប់តែ ដឹកដៃគ្នាឱ្យបណ្តា អ្នកសារព័ត៌មាន ថតរូប ស្រាប់តែប្រកាស បែកគ្នាបែបនេះ ។

តាំងពីបញ្ជាក់រឿងបែកបាក់គូស្នេហ៍មក តារាបង្ហាញម៉ូដទឹម រដ្ឋា អត់ដែលខ្វល់រឿងចាស់ឡើយ នៅតែសើច លេងជាមួយ មិត្តភក្តិអ្នកសិល្បៈធម្មតា ទោះជារឿងនោះ ទើបតែកន្លងផុត ថ្មីៗក៏ដោយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]